បេសកជន​វិទ្យាសាស្ត្រ​អាម៉េរិក បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា លាវ និង​ថៃ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក បាន​ឲ្យ​ដឹង​ថា លោកស្រី​បណ្ឌិត geraldine richmond នឹង​វិល​ត្រលប់​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ចាប់ពី​ថ្ងៃ​ទី ២ ដល់ ១៤ មីនា ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​របស់​លោក​ប្រ​ធានា​ធីប​តី​អាម៉េរិក សម្រាប់​ការ​ទំនាក់ទំនង​វិទ្យាសាស្ត្រ​នៅ​ក្រៅប្រទេស​។

លោកស្រី​បណ្ឌិត geraldine នឹង​ពិនិត្យ​ឡើង​វិញ​នូវ​សមិទ្ធផល​ទាំងឡាយ​ដែល​កើត​ចេញពី​ដំណើរ​ទស្សនកិច្ច​លើក​មុន​របស់​អ្នកស្រី តាម​រយៈ​នៃ​ការ​ជួប​ជាមួយ​តំណាង​ខាង​ផ្នែក​វិទ្យាសាស្ត្រ បណ្ឌិតសភា​នានា អង្គការ​មិន​រក​កម្រៃ ព្រមទាំង​សហគមន៍​ធុរជន ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​សម្រាប់​កសាង និង​ពង្រឹង​ការ​ស្រាវជ្រាវ​ពង្រីក​បណ្តាញ​រវាង​អ្នក​វិទ្យា​សាស្ត្រ​និង​វិស្វករ​អាម៉េរិក​ក័​ង កម្ពុជា លាវ និង​ថៃ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *