បេីកលឿនបែកកង់ក្រឡាប់ផ្ងារជេីង នៅមហាវិថីឈ្នះឈ្នះ

(ភ្នំពេញ)៖ រថយន្តដឹកឥដ្ឋ មួយគ្រឿង បេីក ក្នុងល្បឿនលឿនបែកកង់ មុខខាងឆ្វេង រេចង្កូត ឡេីងទ្រូង មហាវិថីឈ្នះឈ្នះ ក្រឡាប់ផ្ងាជេីងចាក់ដុំឥដ្ឋវ រាយរប៉ាត់រប៉ាយ ពេញផ្លូវ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃ​ទី​២៨ខែកក្កដា​ឆ្នាំ​២០២០ស្ថិត​នៅចំណុចមុខវិមានឈ្នះឈ្នះលេីកំណាត់មហាវិថីឈ្នះឈ្នះក្នុងភូមិព្រែកតារ័ត្នសង្កាត់ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វារ​រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុរថយន្តមួយគ្រឿងខាងលើ​បាន​បេីកតាមបណ្តោយមហាវិថីឈ្នះទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុរថយន្តបានបែកកង់មុខខាងឆ្វេងបណ្តាលឱ្យរថយន្តរេមកឆ្វេងដៃឡេីងសួនទ្រូងផ្លូវក្រឡាប់ផ្ងាជេីងចាក់ឥដ្ឋរាយពេញផ្លូវចំណែកតៃកុងរងរបួសស្រាលខូចខាតដីលេីទ្រូងផ្លូវនិងរថយន្តព្រមទាំងឥដ្ឋប្រហែល១០ភាគរយ។ រថយន្ត​មួយគ្រឿងខាងលេីម៉ាកCANTERពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ3A 2170បេីកដោយបុរសម្នាក់។

ក្រោយពេលកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ទាក់​ជំនាញមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីរងចាំដោះស្រាយជាក្រោយ៕

Loading...