បែកធ្លាយកូនលោកហាក់ម៉ៅពាក់ផ្កាយ២ប៉េអឹមលើផ្ទៃប្រទេសផឹកស៊ីស្រវឹងយកកែវស្រាវាយក្បាលអាណិកជនរបួស

ខេត្តកំពង់ស្ពឺះ បុរសជាអាណិកជនខ្មែរម្នាក់បានរងរបួសបែកក្បាលពីក្រោយដេរ១០ថ្នេរត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញខណៈដែលទៅចូលរួមក្នុងពីធីមង្គលការប្អូនហើយលោកផ្កាយ២ស្រវឹងយកកែវស្រាវាយពីក្រោយរួចអោយអង្គរក្សបើករថយន្តគេចបាត់។

ហេតុការណ៍លោកផ្កាយ២កូនលោកហាក់ម៉ៅវាយអាណិកជនខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៣ខែមេសាឆ្នំា២០១៧នៅក្នុងកម្មវិធីមង្គលការក្នុងភូមិស្រែខ្ញែ ឃំុពោធិរុនខាងជើង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពបានបង្ហើបអោយដឹងថាបុរសរងគ្រោះមានឈ្មោះ ឃុន សារ៉ាត់ អាយុ៣៧ឆ្នំាជាអាណិកជនខ្មែរអាមេរិក ស្នាក់នៅរដ្ឋតិចសាស្ត្រ មកចូលរួមការបងប្អូន។

ចំណែកជនដៃដល់មានឈ្មោះ ផាន់ វណ្ណារ៉េត ហៅតយ ភេទប្រុសអាយុ៣៨ឆ្នំាមានមុខងារថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយ២ តួនាទីនាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រស់នៅក្នុងភូមបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដែលគេស្គាល់ច្បាស់ថាជាកូនប្រុសលោកហាក់ម៉ៅ។

ប្រភពបន្តថានៅមុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់អង្គុយតុជាមួយគ្នាហើយជនរងគ្រោះបានគាស់ស្រាបៀរផ្ទុះសាចលើជនដៃដល់ពេលនោះជនដៃដល់បានយកស្រាបៀរពេញកែវជះដាក់មុខជនរងគ្រោះវិញទទឹកជោគ ភ្លាមៗនោះជនរងគ្រោះដោយមិនចង់មានរឿងទៀតក៏ដើរទៅរកតុផ្សេងដើម្បីអង្គុយក៏ស្រាប់តែជនដៃដល់បានយកកែវស្រាវាយចំក្បាលពីក្រោយបណ្តាលអោយបែកខ្ទេចដេរ១០ថ្នេរ។ក្រោយកើតហេតុជនដៃដល់បានឡើងរថយន្តដែលបញ្ឆេះចំាស្រាប់រត់គេចបាត់ស្រមោល។

ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញដើម្បីសងគ្រោះ៕ មណ្ឌលច្បារមន

 

Loading...