បែកធ្លាយក្រុមហ៊ុន សូគីមិច ប្តឹងប៉េអឹមខណ្ឌព្រែកព្នៅចាប់បុគ្គលិក ដាក់គុក១យប់ ជំរិតលុយ៥ពាន់ដុល្លារ

ភ្នំពេញ៖ បែកធ្លាយក្រុមហ៊ុន សូគីមិច ប្តឹងប៉េអឹមខណ្ឌព្រែកព្នៅចាប់បុគ្គលិក ដាក់គុក១យប់ ជំរិតលុយ៥ពាន់ដុល្លារ ដោយចោទថា បានលាយទឹកក្នុងប្រេង

ប្រជាពលរដ្ឋមួយគ្រួសារនៅ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
បានដើរខ្ចីបុលគេ ចំនួន៥ពាន់ដុល្លារ មកលស់កូន ខណៈប៉េអឹម ខណ្ឌព្រែកព្នៅ បានចាប់ដាក់គុក មួយយប់តាមបណ្តឹង របស់ក្រុម ហ៊ុនសូគីមិច កាលពីថ្ងៃទី៣១ ខែកក្កដា ២០១៧ ថា បាន បន្លំចាក់ទឹកក្នុងស៊ីទែន ប្រមាណ១៥កាន បើគិតលុយសង មិនដល់២លានរៀលផងទេ ។ តែក្រុមហ៊ុនអាងមានលុយ និងមានអំណាច មិនបានស្វែងរកខុសត្រូវ ក៏នាំប៉េអឹមមកចាប់ឆៅ នឹងគំរាមយកលុយ៥ពាន់ដុល្លារ បានព្រមដោះលែងបុគ្គលិកនោះមកវិញកាលពីថ្ងៃទី១ សីហា ។ ក្រុមគ្រួសារខាងលើមានការភិតភ័យ ដោយមានគេគំរាមថា បើធ្វើការតវ៉ា ប្រយ័ត្នគេចាប់ដាក់ម្តងទៀត ។

ក្រុមគ្រួសាររងគ្រោះបានបញ្ជាក់ថា សូមសម្តេច ពិនិត្យខ្លឹមសារខាងក្រោម ដោយក្តីអនុគ្រោះ ។

Loading...