បែកធ្លាយទៀតហើយ អំពើពុករលួយស្នងការខេត្តកំពង់ធំនិងការប្រព្រឹត្តមិនគប្បីលើនគរបាលស្ត្រី

ខេត្តកំពង់ធំ៖ មានការបែកធ្លាយមកថា ស្នងការខេត្តកំពង់ធំ លោក អ៊ុក កុសល បានធ្វើអំ ពើពុករលួយជាច្រើននៅក្នុងអង្គភាពរបស់ខ្លួនហើយបានប្រ ព្រឹត្តិអំពើមិនគប្បីទៅលើបុគ្គលិកជាស្ដ្រីក្នុងការិយល័យ និង មានករណីពាក្យបណ្តឹងទាក់ទងនិង លោកស្នងការរូបនេះ យករថយន្តមន្ត្រីនគរបាលខេត្តព្រះវិហារទៅលក់ថែមទៀត ផងដែរ ។

យោងតាមប្រភពផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំបានឲ្យដឹងថាលោកស្នងការនគរបាលខេត្តកំពង់ធំលោក អ៊ុក កុសល មានរឿងអាស្រូវជាច្រើនរួមមានទាំងការ បង្កើតបក្សពួកនិយមបៀតបៀនកេរ្តិ៍ខ្មាស និង បិទថវិការបបសាំងនិងបេសកកម្ម របស់មន្រ្តីក្រោមឱវាទផងដែល ធ្វើឲ្យមន្ត្រីក្រោមឱវាទទាំងនោះរងនូវអំពើអយុត្តិធម៌ជាច្រើន ប៉ុន្តែ មិនហ៊ានបញ្ចេញដោយខ្លាចមានបញ្ហាព្រោះថា លោក អ៊ុក កុសល មានខ្នងបង្អែកនៅពីក្រោយ ។

យោងតាមប្រភពដដែលខាងលើនេះជាក់ស្តែងបញ្ហាចុងក្រោយគឺបញ្ហារថយន្ត (ម៉ាកម៉ាស្តាភីកអាប់ ) ដែលជា របស់មន្ត្រីនរគរបាលខេត្តព្រះវិហារ ខ្ចីពីអង្គភាពដឹកភរិយពិ និត្យផ្ទៃពោះនៅភ្នំពេញ ចៃដន្យរថយន្តបានខូចនៅភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ ហើយទៅ មុខមិនរួច មន្ត្រីនគរបាលនោះ បាលផ្ញើររថយន្តនោះនៅនឹងម្ចាស់ផ្ទះ ព្រោះលោកត្រូវយកប្រពន្ធទៅភ្នំពេញបន្ទាន់។ ប៉ុន្តែបាន រយៈពេលពីរ បីថ្ងៃក្រោយមក លោក អ៊ុក កុសល ស្នងការ នគរបាល ខេត្តកំពង់ធំបានបញ្ជាឲ្យកូនចៅទៅស្ទូចរថយន្ត នោះមកដាក់នៅស្នងការដ្ឋានដើម្បីទុកដោះស្រាយ ។

ក្រោយពេលដឹងថារថយន្តរបស់ខ្លួនត្រូវបានសមត្ថកិច្ចស្ទួចមកដាក់អង្គភាពមន្ត្រីនគរបាលខេត្តព្រះវិហាររូបនោះបាន ស្នើសុំទៅ លោក អ៊ុក កុសល សុំយករថយន្តវិញប៉ុន្តែ លោកអ៊ុក កុស លមិនព្រមឲ្យ ។ មិនត្រឹមតែប៉ុណ្ណោះក្រោយមកទៀតលោក អ៊ុក កុសល បានបញ្ជាឲ្យកូនចៅរបស់ខ្លួនទៅយក រថយន្តនោះទៅជួសជុល និងបាញ់ថ្នាំព័ណសថ្មី ដាក់ ស៊ីរ៉ែន និង បិទឡូហ្គោ( នគរបាល) ហើយដាក់ថារថយន្តនោះ ជាអំណោយរបស់អគ្គស្នងការនគរបាលជាតិ ។

បន្ទាប់មកទៀតនៅអំឡុងខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុក កុសល ក៏បានលក់ រថយន្តខាងលើនោះទៅឲ្យមន្ត្រីនគរបាលស្រុកបារាយណ៍ ឈ្មោះ ជា ទួក ក្នុងតម្លៃ៦៥០ ០ដុល្លារ។ ដោយហេតុនេះហើយទើបម្ចាស់រថយន្តប្តឹងទៅកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីយករថយន្តខ្លួនមកវិញ ដែលបច្ចុប្បន្នសំណុំរឿងរថយន្តនេះត្រូវបានអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កំពុងចាត់វិធានការតាមផ្លូច្បាប់ ។

ក្រៅពីបញ្ហាដែលកើតឡើងថ្មីៗខាងលើនេះ លោកឩត្តមសេនីយ៍ទោ អ៊ុក កុសល បានធ្វើឲ្យកើតមានការបែកបាក់សាមគ្គីផ្ទៃក្នុងអង្គភាព ដែលនាំឲ្យអង្គភាពទាំងមូលមានភាពមិនទុកចិត្តគ្នាដូចជា ការដឹកនាំមិនតាមឋានានុក្រម មិនឲ្យតម្លៃលើមន្ត្រីថ្នាក់ក្រោមឱវាទ ធ្វើការសម្រេចចិត្តមិនឆ្លងតាមប្រធានផ្នែក ធ្វើឲ្យថ្នាក់ក្រោមមិនគោរពមេកើយរបស់ខ្លួន យកសិទ្ធិអំណាចគៀបសង្កត់ថ្នាក់ដឹកនាំក្រោមឱវាទ មិនស្តាប់គ្នា ប្រើប្រាស់កម្លាំងច្របូកច្របល់ យកមន្ត្រីពីជំនាញផ្សេងមកធ្វើការសេដ្ឋកិច្ច ពេលមានបញ្ហាគាត់មិនទទួលខុសត្រូវ ឆ្លើយដាក់បន្ទុកថ្នាក់ក្រោម។

តាមប្រភពបញ្ជាក់ថា លោកស្នងការ បង្កើតបក្សពួក ឱបក្រសោបតែមន្ត្រីខិលខូចដែលជាក្រុមរបស់ខ្លួន មិនទុកចិត្តជំនាញ មិនស្តាប់យោបល់ថ្នាក់ក្រោម មិនដែលប្រជុំគណៈស្នងការដើម្បីដោះស្រាយបញ្ហាវិវាទផ្ទៃក្នុងតាមនិតិវិធីច្បាស់លាស់ទេ។ លាបព័ណមូលបង្កាច់ឲ្យមន្ត្រី និងថ្នាក់ដឹកនាំ មានការមិនទុកចិត្តគ្នា។ សូម្បីតែរបបប្រេងសាំងក៏គ្មាន លុយបេសកកម្មក៏គ្មាន ធ្វើឲ្យស្នងការរង នាយការិយាល័យ និងមន្ត្រីមួយចំនួនធំមានការសង្ស័យ និងមិនពេញចិត្តចំពោះបញ្ហានេះផងដែរ។

អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេទៅកាន់លោកស្នងការនគរបាលខេត្តកំពង់ធំនៅថ្ងៃទី 29 ខែកុម្ភ: ឆ្នាំ 2019 នេះ ដោយពុំមានលេខទូរស័ព្ទ។

ដើម្បីឲ្យមានតម្លាភាពព័ត៌មានមួយនេះ អង្គភាពយើងខ្ញុំសូមរង់ចាំការបំភ្លឺពីលោកស្នងការខេត្តកំពង់ធំរាល់វេលាម៉ោងធ្វើការ។

ទាក់ទងនឹងករណី អវិជ្ជមានជាច្រើនខាងលើ មន្រ្តីនគរបាលខេត្តកំពង់ធំក៏បានស្នើសុំទៅឯកឩត្តមនាយឩត្តមសេនិយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យ និងស្រាវជ្រាវឲ្យបានហ្មត់ចត់ ជៀងវាងកើតមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតផងដែរ៕

Loading...