បែកធ្លាយប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ លី សុភា ចំណាយថវិកាជាតិមិនតិចជាង២៧០លានរៀល

ខេត្តកំពង់ធំ៖ លោកលី សុភា ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំដែលទើបឡើងកាន់តំណែងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ ត្រូវបានមន្ត្រីក្រោមឱវាទទម្លាយព័ត៌មានថា បានចំណាយថវិកាជាតិប្រមាណជាង២៧០លានរៀល។

ប្រភពបានបន្តថា នៅឆ្នាំ២០២០នេះ មន្ទីរសង្គមកិច្ចខេត្តកំពង់ធំ បានចំណាយថវិកាជាតិមិនតិចជាង២៧០លានរៀល ដើម្បីទិញគ្រឿងឧបគោគ​ បរិគោគ ចែកដល់អ្នកក្រីក្រ និងអ្នកជួបគ្រោះធម្មជាតិ ។ ប៉ុន្តែទឹកប្រាក់ដែលចំណាយនេះ ត្រូវគេសង្ស័យថា គ្រាន់តែជាតួលេខដែលលោក លី សុភា ប្រធានមន្ទីរ ទើបឡើងថ្មី ដកយកលុយរដ្ឋ ក្រោមរូបភាពទូទាត់ក្នុងការទិញគ្រឿងឧបគោគ​ បរិគោគ ចែកដល់អ្នកក្រីក្រ និងអ្នកជួបគ្រោះធម្មជាតិតែប៉ុណ្ណោះ ។ ពីព្រោះថា អំណោយដែលចំណាយថវិកាជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ តើពិតជាបានដល់ដៃអ្នកក្រីក្រ និងអ្នកជួបគ្រោះធម្មជាតិដែរឬទេ ? យ៉ាងណាក៏ដោយជុំវិញរឿងរ៉ាវចែកអំណោយនេះត្រូវលោកប្រធានមន្ទីរព្យាយាមរក្សាទុកជាសម្ងាត់រហូត ។

ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធគួរតែត្រួតពិនិត្យស៊ើបអង្កេតមើល និងចុះស្រាវជ្រាវសាកសួរដល់ពលរដ្ឋដែលឈ្មោះថា បានទទួលអំណោយពីមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ នៅឆ្នាំ២០២០នេះថា តើពួកគាត់ទទួលបានអំណោយពិតមែន ឬពួកគាត់គ្រាន់តែត្រូវបានគេលួចឈ្មោះដាក់ក្រោមល្បិចកត់ឈ្មោះអ្នកក្រីក្រ និងអ្នករងគ្រោះ ដើម្បីលើកសំណើសុំអំណោយ ប៉ុន្តែគ្មានបានទទួលអំណោយអ្វីទាំងអស់?

លោកលី សុភា ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គភាពគេហទំព័រ UKK-NEWS.COM មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីព្រោះពុំមានលេខទូរសព្ទ៕

Loading...