បែកធ្លាយរឿងក្តៅកគុកមិនប្រកតីក្នុងមន្ទីរសុខាភិបាលខេត្តរតនគិរី

ខេត្តរតនគិរី ÷ បែកធ្លាយរឿងដ៏ក្តៅកគុក ក្នុងមន្ទីរសុខាភិបាលខេត្ត រតនគិរីរឿងជ្រើសរើសនិស្សិតពេទ្យបញ្ចូលក្របខណ្ឌថ្មីចំនួន១០៦នាក់ ប្រធានមន្ទីរប្តីងលោក ជួប និស្ស័យ ប្រធានការិយាល័យរដ្ឋបាលទៅនគរបាលព្រហ្មទណ្ឌស្នងការខេត្តនឹងទៅតុលាការ ចោទពីបទប្រមូលលុយពីនិស្សិតដាក់ពាក្យចូលបំម្រើការងារសុខាភិបាលខេត្ត លោក ជួប និស្ស័យ បានទទួលស្គាល់ថា ការប្រមូលលុយនេះ គឺមានការអនុញ្ញាត្តិពីប្រធានមន្ទីរនឹងអនុប្រធានមន្ទីរ ប្រជុំនឹឹងពិភាក្សាគ្នាចំនួន៥លើក ក្នុងករណីខាងលើនេះ ធ្វើឲ្យលោក ជួប និស្ស័យ ប្រធានការិយាល័យរដ្ឋបាលបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្ត អាក់អន់ចិត្តយ៉ាងខ្លាំង ហើយនៅថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ លោក ជួប និស្ស័យ បានមកជួបសារព័ត៌មានយើងដើម្បីចុះផ្សាយនឹងទំម្លាយរឿងអាកំបាំងខាងលើឲ្យមហានជនបានដឹងជាពិសេស រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលជ្រាបពីទង្វើអាក្រក់របស់លោក វិជ្ជ: លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី។

យោងតាមការរៀបរាប់ពីលោក ជួប និស្ស័យ បានឲ្យសារព័ត៌មានយើងដឹងថា ដើមចមន័យរឿងឈានទៅដល់មានទំនាស់ផ្ទៃក្នុងនៅមន្ទីរសុខាភិបាលខេត្ត ដោយមានសេចក្តីប្រកាសលេខ០២២.អបស.ផពស ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ស្តីពីផែនការគ្របដណ្តប់នឹងពង្រីកធន់ធានមនុស្សផ្នែកសុខាភិបាលបន្ថែមទៀត។

ខាងក្រសួងឲ្យជ្រើរើសនិស្សិតពេទ្យចំនួន៣០នាក់ចូលក្របខណ្ឌពេញសិទ្ធិក្នុងឆ្នាំ២០១៦។ លោក ជួប និស្ស័យ បានឲ្យដឹងថា យោងតាមសំណើររបស់ក្រសួងបែបនេះ លោក វិជ្ជ: អ៊ុង រតនា បានជ្រើសរើសនិស្សិតពេទ្យចូលមន្ត្រីកិច្ចសន្យា ឆ្នាំ២០១៦ នឹងឆ្នាំ២០១៧ បំម្រើនៅមន្ទីរសុខាភិបាលខេត្តចំនួន១០៦នាក់បន្ថែមទៀត នឹងកសាងមណ្ឌលសុខភាពថ្មីចំនួន១១ថ្មី បន្ថែមទៀត អាចាស់មាន១៦មណ្ឌលរួចមកហើយ។

លោក ជួប និស្ស័យ បានបន្តទៀតថា ក្នុងរឿងជ្រើសរើសនិស្សិតពេទ្យជាង១០០នាក់ខាងលើ (មុននឹងជ្រើសរើសលោកប្រធានមន្ទីរនឹងអនុប្រធានមន្ទីរទាំងអស់ បានហៅលោកជួបនិស្ស័យប្រធានការិយាល័យរដ្ឋបាលបុគ្គលិកប្រជុំចំនួន៥លើក នឹងណែនាំឲ្យលោកជួបនិស្ស័យយកថវិការពីនិស្សិតពេទ្យក្រៅខេត្តក្នុងម្នាក់ៗចំនួន៣៥០០ដុល្លា ក្នុងខេត្ត២៥០០ដុល្លា តាមឋាន:ហើយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ លោក វិជ្ជ: អ៊ុង រតនា បានចេញលិខិតមួយសុំផ្អាកភារកិច្ចលោកជួប និស្ស័យ ចេញពីប្រធានការិយាល័យរដ្ឋបាលបុគ្គលិកជាបណ្តោះអាសន្ន ហើយបានដាក់លោកតោញ ព្រីន ជំនួសនោះវិញ ក្នុងការដកតំណែងខាងលើ) គ្មានការអនុញ្ញត្តិពីក្រសួងទេ ប្រធានមន្ទីរធ្វើអ្វីៗ ស្រាច់តែនឹងចិត្តគាត់នឹកឃើញតែប៉ុណ្ណោះ។

លោក ជួប និស្ស័យ បានត្អូញត្អែរ បន្ថែមទៀតថា គាត់បានជួបរឿងមួយជាន់ទៀត មន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលស្នងការខេត្ត បានកោះហៅគាត់ទៅបំភ្លឺម្តង នឹងតុលាការម្តង ក្នុងពាក់កណ្តាលឆ្នាំ២០១៧កន្លងទៅ ដោយចោទប្រកាន់គាត់ជួប និស្ស័យប្រមូលលុយពីនិស្សិតពេទ្យចំនួន៣៣នាក់
ក្នុងចំណោម១០៦នាក់
ដោយចោទគាត់ថា ប្រមូលលុយពីនិស្សិតពេទ្យ៣៣នាក់ មានអ្នកខ្លះចាប់ពី២០០ដល់៥០០ដុល្លា។

លោកជួប និស្ស័យ បានបញ្ជាក់បន្ថែមទៀតថា លោកបានទទួលលុយពីនិស្សិតពេទ្យពិតប្រាកដមែន ប៉ុន្តែ ក្នុងរឿងនេះគាត់មិនបានធ្វើអ្វីៗ ដោយចិត្តអែងនោះទេ ដោយមានការណែនាំពីប្រធានមន្ទីរនឹងអនុប្រធានមន្ទីរប្រជុំចំនួន៥លើកមកហើយដែរ ? ឈានទៅលើការប្រមូលពីនិស្សិតទាំងអស់នេះ ដល់ពេលប្រធានមន្ទីរដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ប្តឹងតែលោកជួប និស្ស័យតែម្នាក់គត់។

ទៀតសោទលោកជួប និស្ស័យ ជ្រើសរើសចំនួនពិតប្រាកដបានចំនួន២៥នាក់ ហើយប្តឹងគាត់ចំនួន៣៣នាក់ វាលើស៨នាក់សុទ្ធតែមេដៃក្លែងក្លាយដូចជាឈ្មោះ យឹម ចាន់បុប្ផា ភេទស្រី សព្វថ្ងៃបំម្រើនៅមន្ទីរពេទ្យបង្អែកខេត្ត លោក អ៊ុង រតនា បានទទួលលុយចំនួន៤០០ដុល្លារួចរាល់ហើយ បានសន្យាបញ្ជូលក្របខណ្ឌពិតប្រាកដ តែរហូតមកដល់ឆ្នាំ២០១៨នេះ ឈ្មោះខាងលើមិនទាន់ចូលក្របខណ្ឌមន្ត្រីពេទ្យពិតប្រាកដទេ យ៉ាងម៉េចបានតែមានស្នាមមៃដៃប្តឹងលោកជួប និស្ស័យ ទៅវិញ ព្រោះលុយលោក អ៊ុង រតនា ប្រធានមន្ទីរជាអ្នកទទួល នឹងឈ្មោះមួយទៀត ពៅ សុខា ភេទប្រុស បំម្រើការងារមន្ទីរពេទ្យបង្អែកខេត្ត បានប្រគល់លុយចំនួន៥០០ដុល្លាឲ្យលោក ចរ ឌីណូ អនុប្រធាន(OD) ស្រុកបកែវ ស្រាប់តែមានឈ្មោះ ពៅ សុខា មានស្នាមមេដៃប្តឹងលោកជួបនិស្ស័យ ទៅវិញ។

លោកជួប និស្ស័យ បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំំណោម១០៦នាក់ គាត់បានជ្រើសរើសចំនួន២៥នាក់ នៅសល់និស្សិតពេទ្យចំនួន៨១នាក់ទៀត សុទ្ធតែអស់លុយប្រហាក់ប្រហាលនឹងគ្នា ខាងលោកអ៊ុង រតនា ជាអ្នករើស។

ចុងបញ្ចប់សេចក្តីបណ្តាលឲ្យផ្ទុះរឿងនេះឡើង ក្នុងដើមឆ្នាំ២០១៧ខាងក្រសួងសុខាភិបាល បានសម្រេចទទួលស្គាល់យកនិស្សិតពេទ្យក្នុងចំណោម១០៦នាក់ បញ្ចូលក្របខណ្ឌពេញសិទ្ធិតែ៣០នាក់នៅសល់ប៉ុន្មាននាក់ទៀត ធ្វើឲ្យក្រុមនិស្សិតមានការអាក់អន់ចិត្តទើបបណ្តាលឲ្យផ្ទុះរឿងនេះឡើង។

លោកថា មានរឿងមួយទៀតជិតផ្ទុះឡើងហើយ ដោយក្រុមនិស្សិតជាង៤០នាក់ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រមូលលុយយ៉ាងច្រើនពីពួកគាត់ ហើយសន្យាថា បញ្ចូលក្របខណ្ឌពេញសិទ្ធិ តែរហូតដល់សព្វថ្ងៃនេះ និស្សិតពេទ្យជាង៤០នាក់នឹង កំពុងបំម្រើការតាមមណ្ឌលសុខភាពនានា តាមបណ្តាលស្រុកគ្មានប្រាក់ខែទេ រកលុយបានចែកគ្នាចាយសិនទៅ។

ទាក់ទិនរឿងខាងលើនេះ សារព័ត៌មានយើង បានសុំការបំភ្លឺពីលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា រឿងប្តឹងលោកជួប និស្ស័យនេះ សំំណុំរឿងនេះបានហួសពីដៃ លោកហើយ ចង់សួរទៅសួរសមត្ថកិច្ចប៉ូលិសនឹងតុលាការចុះ។

ដោយឡែកស្ថាប័នទាំងពីខាងលើសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ ដោយលោក ផែន ឌីណា ស្នងការរងទទួលបន្ទកព្រហ្មទណ្ឌដោយកូនចៅរបស់លោកប្រាប់សារព័ត៌មានថា កំពុងរវល់ជាប់ភ្ញៀវ។

គួរបញ្ជាក់ថា លោកជួប និស្ស័យ គាត់បានត្អូញត្អែរនឹងមិនសប្បាយចិត្តចំពោះលោកអ៊ុង រតនាប្រធានមន្ទីរសុខាភិបាលខេត្តដកភារកិច្ចដោយតន់ហន់បែបនេះគាត់ខិតខំបំម្រើការងារវិស័យសុខាភិបាលអស់រយ:ពេល២៩ឆ្នាំមកហើយ មិនដែលមានទំនាស់ជាមួយនរណាម្នាក់នោះទេ ? ដូប្រធានមន្ទីរអស់ជាច្រើនអ្នកទៅហើយ គេគោរពស្រលាញ់គាត់បំម្រើការងារបានល្អ៕ ជាយក្រុង

Loading...