បែកធ្លាយរឿងមេព្រៃឃាត់គោយន្ដដឹកឈេីត្រូវកម្លាំងទាហានទៅរំដោះយកវិញនៅស្រុកស្នួល

ខេត្តក្រចេះ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាករណីមេព្រៃសង្កាត់រដ្ឋបាលព្រៃឈេីស្នួលឃាត់គោយន្ដកែច្នៃដឹកឈេីប្រណិតត្រូវកម្លាំងយោធាកងពលអនុសេនាធំលេខ៣ចំណុះអោយខេត្តត្បូងឃ្មុំ​ដែលមានតាំងនៅចំនុចភូមិមានជយ័ឃុំស្រែចារស្រុកស្នួលខេត្តក្រចេះដណ្ដេីមយកគោយន្ដដឹកឈេីវិញកាលពីយប់ថ្ងៃទី៧ខែកក្ដា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈេីតាមឃាត់គោយន្ដកែច្នៃដឹកឈេីមួយគ្រឿងនោះ នៅចំនុចផ្លូវលំតាមច្រកចូលD១(ច្រករបៀង) ស្ថិតនៅភូមិមានជយ័ឃុំស្រែចារស្រុកស្នួល ត្រូវបានមនុស្សមួយក្រុមមានទាំងពលរដ្ឋ និងកម្លាំងយោធាបានមករំដោះយកគោយន្ដដឹកឈេីយកទៅវិញដោយសុវត្តិភាព។ អ្នកដែលមករំដោះត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា តាកុក ជាយោធាហេីយឈ្មោះកុកនេះត្រូវគេដឹងថា រកសុីដឹកជញ្ជូនឈេីជាយូរមកហេីយ។

ពាក់ពន្ធ័និងបញ្ហាដែលថា យោធារំដោះគោយន្ដដឹកឈេីនោះ លោកទេពសុខាហៅឃានមេបញ្ជាការកងនុសេនាធំលេខ៣ត្រូវបានទំនាក់ទំនងដេីម្បីសុំការបកស្រាយ ប៉ុន្តែត្រូវអ្នកផ្សេងលេីកទូរសព្វ័ដោយអះអាងថា គាត់ជារងរបស់លោកឃាន ហេីយបានបញ្ជាក់ថា ករណីនេះលោកមេបញា្ជការកបានបញ្ជាឲ្យមេបញ្ជាការងទៅសម្របសម្រួលដែរតែទៅមិនទាន់ហេីយរឿងដែលអ្នករំដោះគោយន្ដនោះជាប្រជាពលរដ្ឋរស់នៅភូមិមានជយ័ព្រោះពួកគាត់ខ្លាច់គេចាប់គោយន្ដរបស់ពួកគាត់ ៕

Loading...