បែកធ្លាយរឿងអធិការ រងស្រុកជ័យសែនម្នាក់ដឹកបទល្មើសព្រៃឈើ ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចជំនាញតាមដងផ្លូវ

(កំពង់ធំ)÷ ជាក់ស្ដែងនៅវេលាម៉ោង៨និង៣០នាទីយប់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានឃាត់ចាប់ឡានម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ដឹកបទល្មើសប្រភេទឈើស្រឡៅ ចេញពីស្រុកជ័យសែន ខេត្តព្រះវិហា លុះមកដល់ចំណុចកន្លែងលក់ក្រឡានត្រូវបានកំលាំងឃាត់ជាប់នៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មេឈ្មួញដឹកឈើនេះត្រូវបានគេស្គាល់ឈ្មោះជឿន ជាអធិការ រងនគរបាលស្រុកជ័យសែនខេត្តព្រះវិហា។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បទល្មើសឈើដែលលោកអធិការ រងដឹកជញ្ជូនមកជារៀងរាល់យប់ គឺដឹកជញ្ជូនចេញពីព្រៃឡង់នៅក្នុងខេត្តព្រះវិហារ។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើនេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទទាក់ទង៕

Loading...