បែកធ្លាយរឿងអាស្រូវមេគុក ខេត្តរតនគិរី គំរាមកូចៅ និងយកឈ្មោះធំមកកាងបទល្មើស

ខេត្តរតនគិរី៖ មន្ត្រីពន្ធនាគារខេត្តរតនគិរីជាង៣០នាក់បានផ្តិតមេដៃប្តឹងប្រធានពន្ធនាគារខេត្តរតនគិរី ឈ្មោះ ទីន សុវណ្ណនី បានយកពន្ធនាគារធ្វើអាជីវកម្មផ្ទាល់ខ្លួន ពោលបញ្ចេញអ្នកទោសទៅក្រៅបរិវេណពន្ធនាគារតាមតែអំពើចិត្តដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួនយកឈ្មោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមកគំរាមគំហែងមន្ត្រីក្រោមឱវាទ រំលោភយកដីពន្ធនាគារសាងសង់គេហដ្ឋានផ្ទាល់ខ្លួន និងលួងលោមអ្នកទោសស្រីស្រស់ស្អាតម្នាក់ឈ្មោះ ទីង ប៉េក យកទៅរួមរក្សនៅផ្ទះបានសម្រេចចំនួន៣លើក។
សេចក្តីរាយការណ៍បន្តរថា ចាប់តាំងពីលោកប្រធានពន្ធនាគារថ្មីមកកាន់មុខតំណែងភ្លាម ការគ្រប់គ្រងមានការប្រែប្រួលផងដែរ ដូចជាការបើកអោយអ្នកទោសប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីទាក់ទងអោយបងប្អូនសាច់ញាតិជាប់ឃុំមកជួបគាត់រកប្រាក់ចំណូល តាមរយៈការប្តូរបន្ទប់ពីអាគារBមកអាគារAទារប្រាក់ក្នុងម្នាក់ចាប់ពី២០០ដុល្លាដល់រាប់ពាន់ដុល្លាតាមអ្នកមាន ឫអ្នកក្រ និងដកអ្នកទោសចេញមកក្រៅធ្វើចុងភៅ ធ្វើពលកម្ម និងសិប្បកម្ម អោយតែមានលុយមិនគិតពីទណ្ឌិត ឫអ្នកទោសទើបតែចូលថ្មីទេ ។
មន្រ្តីទាំងនោះលើកឡើងទៀតថា បច្ចុប្បន្នអ្នកទោសដែលនៅខាងក្រៅបន្ទប់មានចំនួន៦៥នាក់ ក្នុងនោះមានបទល្មើសគ្រឿងញៀន មិនទាន់កាត់ទោសផងដែរ បើគិតទៅមានចំនួនច្រើនជាងមន្ត្រីពន្ធនាគារ ដែលកំពុងបំរើការងារសរុបទៀត។
ហើយកាលពីខែមករា ដល់ខែមីនា ឆ្នាំ២០១៥ រដូវចន្ទី លោកប្រធានបានយកអ្នកទោសចំនួន០៩នាក់ទៅដេកនៅចំការចន្ទីនៅអូរចេញ គឺចំការរបស់លោកហេង សម្បត្តិ អស់រយៈពេល៣ខែ អ្នកទោសដែលបានឲ្យទៅមាន៖១. ទីង ភិន ២.យ៉ោះ ណេង ៣.ម៉ឺន ឆក ៤.ខន ខ្លឹង ៥.ចាង សំផន ៦.ចាង ហ្វាង ៧.ឡាត់ បញ្ញា ៨.ស៊ិន សាន្ត ៩.អ៊ូង ប៊ីន មន្ត្រីការពារលោក ស៊ូយ កែឡាំ យប់ឡើងដើរផឹកស៊ី និងប្រើប្រាស់គ្រឿងញៀនតាមចិត្ត និងបើកដៃអោយទណ្ឌិ ខន ខ្លឹង បើកឡាមតាមចិត្តពាសពេញខេត្ត និងយកអ្នកទោសស្រីៗទៅកំដការផឹកស៊ីនៅស្រះក្រោយគុក រំលោភយកដីពន្ធនាគារធ្វើជាកម្មសិទ្ធរបស់ខ្លួន ប្រើប្រាស់អ្នកទោសសាងសង់ផ្ទះ២៤ម៉ោង អ្នកទោសដែលទៅធ្វើផ្ទះនៅពាសពេញផ្លូវ ដល់យប់អោយអ្នកទោសដេកនៅទីនោះ អត់ចូលដេកក្នុងគុកទេ។
លោកប្រធានបើកបំរើសេវាទូរស័ព្ទសាធារណៈ ដោយផ្តល់ឲ្យអ្នកទោសនិយាយយកលុយជាប្រយោជន៍ផ្ទាល់ខ្លួន។ ប្រាក់ចំណូលបានមកពីអ្នកទោសធ្វើសិប្បកម្មចាក់មងក្នុងមួយខែបានចំនួន២.០០០.០០០រៀល ប្រមូលលុយធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន និងប្រមូលថ្លៃភ្លើងតាមបន្ទប់ដែលមានប្រើប្រាស់ទូរទស្សន៍ និងកង្ហា មួយខែ៥០ម៉ឺនរៀល ៦០ម៉ឺនរៀល មិនដែលបង់ប្រាក់ចូលក្នុងអង្គភាពឡើយ។ យកអង្គភាពជាខ្នងបើកសិប្បកម្មផ្ទាល់ខ្លួន ប្រើកម្លាំងពលកម្មអ្នកទោសបានប្រាក់ចំណូលចូលហោប៉ៅខ្លួនឯង ប្រើអំណាចផ្តាច់ការ គំរាមគំហែងមន្ត្រីក្រោមឱវាទ យកឈ្មោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គាប់សង្កត់មន្ត្រីជេរប្រមាថមើលងាយ មើលថោកមន្រី្តគ្រប់គ្នា។
លោកប្រធានទីន សុវណ្ណនី ត្រូវបានគេចោទទៀតថា លោក យកអ្នកទោសស្រីទៅធ្វើការបោសជូតផ្ទះគាត់ជារៀងរាល់ថ្ងៃ ដោយមានទណ្ឌិតឈ្មោះ ខន ខ្លឹង ជាអ្នកបើកឡានជូនទៅគ្មានកងការពារឡើយ ហើយថ្មីៗនេះកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២៩១៥ លោកប្រធានពន្ធនាគារក៏ទូរស័ព្ទអោយឈ្មោះ ខ្យាល់ ប៉ាង៉ាង ប្រធានការិយាលយអប់រំកែប្រែ និងឃុច ចាឡាត់ ប្រធានការិយាល័យប្រតិបត្តិធ្វើការឆែកឆេរបន្ទប់ឃុំឃាំស្ត្រីដោយប្រាប់ថាបាត់លុយនៅផ្ទះចំនួនបួនលានរៀល សង្ស័យទណ្ឌិតទីង ប៉េក ដែលទៅបោសសំអាតលួចក្រោយឆែកឆេរក៏ឃើញនៅក្នុងកន្ថោទណ្ឌិតទីង ប៉េក លោកប្រធានក៏ហៅទណ្ឌិតទីង ប៉េក ជួបជាសំងាត់ក៏ស្ងាត់ទៅវិញ។ លុះដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ទណ្ឌិតទីង ប៉េក បាននិយាយប្រាប់មន្ត្រី និងអ្នកទោសស្រី្តក្នុងបន្ទប់ថា លោកប្រធានពន្ធនាគារមិនហ៊ានធ្វើអីគេទេ បើហ៊ានប្តឹងគេ និងប្តឹងអង្គការវិញពីបទយកគេទៅរួមរ័ក្សចំនួន៣លោក អោយលុយ២លើក អត់លុយ១លើក ក្រោយឮទណ្ឌិតទីង ប៉េក និយាយបែបនេះហើយមិនហ៊ានដាក់វិន័យទៀត ព្រោះលោកប្រធានខ្លាចបែករឿងនេះជាសាធារណៈ និងមានទោសពៃដល់ខ្លួន។
កន្លងមកមេគុក និងមេរងគុកនៅខេត្តបន្ទាយមានជ័យបានជាប់គុកពីបទសារាចរអោយគ្រឿងញៀនអោយអ្នកទោសនៅក្នុងគុក ហើយបានជាប់គុកនៅខេត្តសៀមមិនទាន់នឹងថ្ងៃចេញផង ចុះមេគុកទីន សុវណ្ណនី ប្រព្រឹត្តអំពើពុករលួយនឹងល្បិចខូចរាប់ម៉ឺនជំពួកបែបនេះតើថ្នាក់លើចាប់ដាក់គុកដែលឫអត់។
បើតាមមន្រ្តីទាំងបានលើកឡើងក្នុងលក្ខណ័សំមិនបញ្ចេញឈ្មោះថា ” យើងខ្ញុំទាំងអស់គ្នាមានការភ័យខ្លាចនិងសុវត្ថិភាពផ្ទាល់ខ្លួនគ្រប់ៗគ្នាព្រោះលោកទីន សុវណ្ណនី ប្រើច្បាប់ព្រៃអាងអំណាចអាងខ្នងធំខ្លាចពួកយើងមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ នេះបើតាមពាក្យដែលទើបនិងទទួលបាន។
ទោះជាបែបនេះ ទីន សុវណ្ណនី ខេមប៉ុស្តិ៍ មិនអាចទំនាក់ទំនងសំការពន្យល់បានទេរេឿងនេះ នៅថ្ងៃ១១ធ្នូ ២០១៥ ៕

11-12-201564921

Loading...

Leave a Reply

Your email address will not be published. Required fields are marked *