បែកធ្លាយសមត្ថកិច្ចនៅតាមបន្ទាត់ផ្លូវជាតិលេខ៦២ ចាប់ពីខេត្តព្រះវិហាមកដល់ខេត្តកំពង់ធំដេកចាំយកតែលុយថ្នូរនឹងការមិនបង្ក្រាប

ខេត្តកំពង់ធំំ៖ ថ្ងៃទី២៧ខែសីហា ឆ្នាំ២០២០ សកម្មភាពដឹកជញ្ជូនបទល្មើសឈើប្រណិតនឹងផលអនុផលព្រៃឈើ តាមរថយន្តសាំយ៉ុងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនៅតាមដងផ្លូវបានសម្រានលក់មិនខ្ចីខ្វល់ក្នុងការបង្ក្រាប។

ជាពិសេសផ្នែករដ្ឋបាលព្រៃឈើរវាងសង្កាត់រដ្ឋបាលព្រៃឈើរវាង រហូតមកដល់ទឹកដីខេត្តកំពង់ធំដូចជាសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យផ្នែករដ្ឋបាលព្រៃឈើស្ទោងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ រួមមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវទាំងអស់មិនមានក្នុងការបង្ក្រាបឡើយ។

នៅក្នុងមួយយប់មួយយប់គឺឃើញតែរថយន្តដឹកបទល្មើសព្រៃឈើនិងផលអនុផលព្រៃឈើដូចហែរកាឋិន ប្រជាពលរដ្ឋដែលស្នេហាទៅលើវិស័យព្រៃឈើបានរិះគន់ចំចំថាសមត្ថកិច្ចនៅតាមដងផ្លូវចាប់ពីទឹកដីខេត្តព្រះវិហារមកដល់ទឹកដីខេត្តកំពង់ធំគឺមានស្នាក់ការជាច្រើននិងមានកុងត្រូលជជុះជាច្រើនថែមទៀតផងសម្រាប់ចាំយកលុយពីបទល្មើសព្រៃឈើ។

ប្រជាពលរដ្ឋបានបន្តទៀតថាបើសមត្ថកិច្ចមិនបើកភ្លើងខៀវឲ្យឈ្មួញទាំងនោះដឹកជញ្ជូនផលអនុផលព្រៃឈើនិងឈើប្រណិតទេឈ្មួញឈើទាំងនោះក៏មិនអាចវិលកង់មករួចដែរ ជាពិសេសសព្វថ្ងៃនេះប្រជាពលរដ្ឋដែលស្នេហាទៅលើវិស័យព្រៃឈើបានអះអាងថានៅក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើនិងឈើប្រណិតចេញពីខេត្តព្រះវិហារមកខេត្តកំពង់ធំគឺមានច្រើនរថយន្តជាពិសេសរថយន្តសាំយ៉ុងនិងគោយន្តកន្ត្រៃក៏ដូចជារ៉ឺម៉ក។

ប្រជាពលរដ្ឋបានចោទសួរថាតើថ្នាក់ដឹកនាំនិងក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើនេះគិតយ៉ាងណាទៅវិញ ឬមួយបណ្ដែតបណ្ដោយឲ្យឈ្មួញឈើទាំងអស់នោះបំផ្លាញឲ្យរលាយព្រៃឡង់ដែលនៅសេសសល់បន្តិចបន្តួច បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនធំសូមសំណូមពរទៅឯកឧត្តមវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមលោកមេត្តាមើលមន្ត្រីក្រោមឱវាទដែលកំពុងតែបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើដឹកយ៉ាងរលូនតាមផ្លូវជាតិលេខ 62 ផង ឆ្ពោះមកខេត្តកំពង់ធំផង៕

 

Loading...