បែកធ្លាយសម្លេងអ្នករកស៊ីក្រោយពីលោកអគ្គនាយ(ចាងហ្វាង)TSKរាយការណ៍ទៅថ្នាក់ដឹកនាំ ជំរិតទារលុយពីគាត់អស់១០០០ដុល្លារដឹកតាមគោយន្ត

ខេត្តកំពង់ស្ពឺ៖ សារសម្លេងរបស់អ្នករកស៊ីដឹកឈើមួយរូបប្រចាំសរុកឱរ៉ាល់បានត្អូញត្អែរអំពីសកម្មភាព គៀបស៊ីលុយរបស់ក្រុមលោកអគ្គនាយក(ចាងហ្វាង)ធីវីអនឡាញ ឬហៅកាត់ថា(TSK TV ONLINE)ដែលតែងធ្វើសកម្មភាពដេញស្ទាក់និងចាប់គោយន្តតាំងខ្លួនជាសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បានគៀបស៊ីលុយរបស់គាត់កាលពីយប់ថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២០កន្លងទៅអស់ចំនួន១០០០ដុល្លារសហរដ្ឋអាមេរិក។ស្ត្រីដដែលខាងលើបានបន្តថាគាត់ដឹកឈើមកពីស្រុកឱរ៉ាល់ ក៏បានជួបប្រទះក្រុមអស់លោកអគ្គនាយក(ចាងហ្វាង)ដែលគេស្គាល់ច្បាស់មានឈ្មោះ ម៉ាញ់ ដារ៉េត អាយុ ជិត៤០ឆ្នាំ ជាអគ្គនាយក(ចាងហ្វាង)ធីវីអនឡាញ(TSK TV ONLINE)ដែលមានទីតាំងនៅម្តុំផ្សារថ្នល់ទទឹង ក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្នុងសាសម្លេងបានបន្តថាបន្ទាប់ពីបក្ខពួកយកលុយ៧០០ដុល្លាររួចមកស្រាប់តែឈ្មោះ ម៉ាញ់ ដារ៉េត បានគៀបយកលុយគាត់បន្ថែមពីលើចំនួន៥០០ដុល្លារអាមេរិក ក្រោយពីធ្វើការចរចាគ្នា លោកម៉ាញ់ ដារ៉េត អគ្គនាយក (ចាងហ្វាង TSK TV ONLINE)ចំនួន៣០០ដុល្លារហើយតម្រូវអោយគាត់ម្ចាស់គោយន្តថ្ងៃក្រោយបើដឹក រកស៊ីចិញ្ចឹមឆ្នាំងតិចតួចត្រូវបង់លុយចំនួន១៥ម៉ឺនរៀលក្នុង១ជើង ដោយសារតែខ្លួនជាអ្នករកស៊ីនិងមិនចង់មានបញ្ហាត្រូវគេចាប់គោយន្តផងនោះ គាត់ក៏ព្រមបង់លុយអោយក្រុមអស់លោក អគ្គនាយក(ចាងហ្វាង)មិនសូវល្បីឈ្មោះនោះទាំងបង្ខំចិត្ត ស្របពេលដែលមិនមានលុយជាប់ខ្លួនរត់ទៅចងការលុយបងប្អូនយកទៅអោយក្រុមអស់លោកអគ្គនាយក១ក្រុមនោះ។ គាត់បានបន្តថា បើបងគៀបសង្កត់ខ្ញុំម្លឹងៗ ប្រយ័ត្នថ្ងៃក្រោយខ្ញុំរើ បងក៏មានបញ្ហានិងរឿងកើតឡើងដែរ សម្លេងស្ត្រីដដែលបន្តថា គាត់ជាអ្នករកស៊ីមិនចង់មានបញ្ហាទេ ប៉ុន្តែទង្វើររបស់ក្រុមលោក ម៉ាញ់ ដារ៉េត រូបនេះហួសហេតុពេកហើយ ទោះជាយ៉ាងណាមានសមត្ថកិច្ចជាច្រើនបានទំនាក់ទំនងជាមួយគាត់(ស្ត្រីម្ចាស់គោយន្ត)គាត់មិនព្រមសហការនោះទេដោយគិតថាគាត់នៅរកស៊ីដឹកឈើបន្តទៀត លើសពីនេះគាត់ក៏សំណូមពរដល់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តាមានវិធានការ ចំណាត់ការលើក្រុមអស់លោកអគ្គនាយ(ចាងហ្វាង)នេះផង បើបណ្តែតបណ្ដោយតទៅទៀតនាំតែខូចឈ្មោះដល់ អ្នកសារព័ត៌មានអាជីព ដែលគេមានក្រមសីលធម៌វិជ្ជាជីវៈ ពេញខេត្ត ពេញប្រទេសអស់ហើយ។អ្វីដែលធ្វើអោយគាត់ហួសចិត្តនោះគឺ លោក ម៉ាញ់ ដារ៉េត នេះ ក្រោយពេលដែលខ្លួនបានទទួលលុយកាក់រួចហើយខ្លួននៅមិនសុខនោះទេ បានតេ ទូរស័ព្ទ ឆ្កិះឆ្គៀ រាយការណ៍ទៅថ្នាក់ដឹកនាំថាសមត្ថកិច្ចនិងអ្នកសារព័ត៌មានអង្គភាពផ្សេងៗទៀត ជាអ្នកដេញកាក់គោយន្ត ដើរដាក់កុងត្រូលជជុះ ចំណែកឯសកម្មភាពរបស់ខ្លួនល្មើសលោក(ម៉ាញ់ ដារ៉េត)មិនបានរាយការណ៍ទៅថ្នាក់ដឹកនាំ ខេត្តកំពង់ស្ពឺនោះទេ។

តែទោះបីជាយ៉ាងណាសូមអោយលោក ម៉ាញ់ ដារ៉េត អគ្គនាយក(ចាងហ្វាង TSK TV ONLINE)មុននិងរាយការណ៍ពីគេ តើលោកបានធ្វើល្អបានកំរិតណាហើយ ទើបរាយការណ៍អាក្រក់ពីគេបែបនេះ លោកគួរតែគិតមើលថាសកម្មភាពរបស់ក្រុមលោកមិនខុសពីក្រុមចាប់ជំរិតនោះទេ ដែលសកម្មភាពទាំងអស់នេះមិនសមជាអ្នកសារព័ត៌មាននោះទេ ប្រាសចាកពីក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាននិងច្បាប់បាត់ទៅហើយ ផ្ទុយទាំងស្រុង ទោះបីជាយ៉ាងណាលោក ម៉ាញ់ ដារ៉េតមានការស្រណែឈ្នានីស ទៅលើកក្រុមអ្នកសារព័ត៌មានប្រចាំខេត្តផ្សេងៗទៀតដែលគេល្អៗ គិតថាគេប្រាកដដូចក្រុមលោក ម៉ាញ់ ដារ៉េត ខ្លួនឯងនេះដែរ។ទើបលោករាយការណ៍ ទៅថ្នាក់ដឹកនាំខេត្តបញ្ជាចាត់កម្លាំង អោយតាមចាប់ខ្លួនក្រុមសមត្ថកិច្ចនិងអ្នកសារព័ត៌មានមួយចំនួនផ្សេងៗ ដោយចោទប្រកាន់ក្រោមហេតុផលថាដើរដាក់កុងត្រូលជជុះចាំយកលុយពីក្រុមអ្នករកស៊ីបទល្មើសព្រៃឈើ ទោះបីជាបែបនេះក្តី លោក ម៉ាញ់ ដារ៉េត ដែលតាំងខ្លួនឯងថាជាមនុស្សល្អមុនរាយការណ៍ត្រូវគិតមើលផងថា (តើខ្លួនឯងនិងអ្នកដទៃអ្នកពាល្អ អ្នកណាអាក្រក់ ក្នុងចំណោមក្រុមអ្នកសារព័ត៌មាន ដែលមានឋានៈជាចាងហ្វាងដូចលោកនោះ) ការរាយការណ៍របស់លោក ម៉ាញ់ ដារ៉េត អគ្គនាយក(TSK TV ONLINE)បើតាមមន្ត្រីសមត្ថកិច្ចដែលចុះប្រតិបត្តិការក្រោមបញ្ជាការរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តគឺលោករាយការណ៍យកតែល្អ លោករាយការណ៍ធ្វើអោយថ្នាក់ដឹកនាំខឹងសមត្ថកិច្ចនិងអ្នកសារព័ត៌មានអង្គភាពផ្សេងៗទៀត រហូតបញ្ជាអោយតាមចាប់ខ្លួន ម្ចាស់សាម៉ីអង្គភាពផ្សេងៗទៀតដែលធ្វើការផ្សាយតាមរយះ គេហទំព័រអនឡាញដូចលោកដែរ។

ជាចុងក្រោយបើសិនជាថ្នាក់ដឹកនាំឬឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានមិនមានចំណាត់ការ លើបុគ្គល(១ក្រុម លោក អគ្គនាយក ចាងហ្វាង)ប៉ុន្មាននាក់នេះទេ នោះគាត់ច្បាស់ជារាយការណ៍ បង្ខូច អំពីអំពើរបស់គេផ្សេងៗថាអាក្រក់ ជាងខ្លួននៅថ្ងៃក្រោយជាក់ជាមិនខានឡើយ។

ក្រុមអ្នកសារព័ត៌មានដែលមានក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មានអាជីព ធ្វើការសំណូមពរដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាជួយពិនិត្យមើលទង្វើរ របស់លោក ម៉ាញ់ ដារ៉េត អគ្គនាយក ចាងហ្វាង(TSK TV ONLINE)និងបក្ខពួកផង ហើយសូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាជួយពិនិត្យ និងធ្វើតេស្ត សមត្ថភាព របស់លោកអគ្គនាយក និងលោកចាងហ្វាង មួយចំនួនផង មុនចេញអាជ្ញាប័ណ្ណ អោយនោះ។
អ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពន្យល់ ពីលោក ម៉ាញ់ ដារ៉េត អគ្គនាយក ចាងហ្វាងបានទេ៕

 

Loading...