បែកធ្លាយស័ក្តិ៥ សុខ រ័ត្ន ជំរិតទារលុយពីឈ្មួញ ទីតាំងឃ្លាំងស្តុបទំនិញគេចពន្ធ

ភ្នំពេញ៖ ក្នុងមួយរយៈពេលជិតមួយខែចុងក្រោយនេះ ត្រូវបានបែកធ្លាយនៅភាពមិនប្រក្រតីនៃអំពើពុករលួយប្រព្រឹត្តដោយលោកលោក ស័ក្តិ៥ សុខ រ័ត្ន តាមរយៈប្រើរូបភាពយកលិខិតបង្គាប់ការចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ របស់លោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលេខ០០៣.ល.ប.ក ជំរិតទារលុយពីឈ្មួញ ទីតាំងឃ្លាំងស្តុបទំនិញគេចពន្ធ, ការដំឡើងរថយន្តខុសលក្ខណះបច្ចេកទេស, ការរំលោភកម្មសិទ្ធបញ្ញា, ការចរាចរណ៍ទំនិញនិងផលិតផលក្លែងក្លាយជាដើម ។

គេបានរាយការណ៍ថា យ៉ាងតិចមាននាយនគរបាលចំនួន១៣រូប ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស័ក្តិ៥ សុខ រ័ត្ន ដើម្បីប្រមូលសេដ្ឋកិច្ចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតាមរយៈការដើរយកប្រាក់ជំរិតទារពីឈ្មួញតាមទីតាំងខាងលើដោយបន្លំ បន្លាចឈ្មួញប្រើឈ្មោះ លោកស្នងការ អះអាងយកកញ្ចប់ទាំងនេះ ដើម្បីយកទៅប្រគល់ឲ្យលោកផ្កាយ៣ ។

យ៉ាងណា គេពុំទាន់បានទំលាយពីតួរលេខនៃប្រាក់ដែលឈ្មួញបង់ឲ្យលោក ស័ក្តិ៥ សុខ រ័ត្ន នោះក៏ដោយក៏ទំហំនៃអំពើពុករលួយត្រូវបានគេទំលាយថាចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មកទល់និថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកសុខ រ័ត្ន បានប្រមូលលុយពីឈ្មួញដោយលក្ខណៈទ្រង់ទ្រាយធំ ខណៈគាត់(សុខរ័ត្ន) មានជំនាញស្រាប់ក្នុងការគៀបសង្កាត់ឈ្មួញស្រាប់ផងនោះ ។

គេថា លិខិតបង្គាប់ការមានសុពលភាពត្រឹមថ្ងៃទី០ ៨ខែកុម្ភៈ ឆ្នាំ២០១៩ មានរយះពេលខ្លីពេក ទើបលោក សុខ រ័ត្ន ប្រឹងប្រមូលនិងលេចចេញនៅបាតុភាពមិនថ្លៃថ្នូរត្រង់ថាប្រកូកប្រកាសឈ្មួញរកសុីដូចការបញ្ជាក់ខាងលើត្រូវតែបង់លុយឲ្យខ្លួនមិនត្រូវបង់ឲ្យលោកផ្កាយ១ ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនប្រឆាំងបទល្មើសសេដ្ឋិកិច្ចនោះទេ។

លោក សុខ រ័ត្ន ថែមទាំងអះអាងប្រាប់ឈ្មួញទៀតថា ខ្លួនជាមនុស្សដែលលោកស្នងការឲ្យប្រមូលសេដ្ឋិកិច្ចនិងជាមនុស្សលោកស្នងការទុកចិត្តបំផុត។ បុគ្គល សុខ រ័ត្ន ព្យាយាមធ្វើឲ្យបែកពាងប្រហុក ជៈក្លិនសាយភាពហើយ ដល់លោកស្នងការ បើសិនជាគាត់ងប់ងល់និងលាភសក្ការៈ ផ្ទុយពីគោលការណ៍លិខិតបង្គាប់ការនោះ។

សូមបញ្ជាក់ថាលោក សុខ រ័ត្ន នេះជាប៉ូលិសសេដ្ឋកិច្ចនៅក្រសួងមហាផ្ទៃទេ បែរជាមកធ្វើការឲ្យប៉ូលិសសេដ្ឋកិច្ចក្រុងទៅវិញ ឫមួយលោកសុខ រ័ត្ន មានជំនាញខាងប្រមូលសេដ្ឋកិច្ចពីឈ្មួញជួនលោកផ្កាយ៣ ទើបមកធ្វើការខុសកន្លែងបែបនេ…? តើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានដឹងដែឫទេ…? ។

ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ៕

Loading...