បែកធ្លាយអនុប្រធានភូមិពៅវើយរត់ការឲ្យមានអ្នកនេសាទខុសច្បាប់នៅឡូត៍អភិរក្សបឹងទន្លេឆ្មា ទាំងរដូវបិទ និងរដូវបើក

ខេត្តកំពង់ធំ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មកថាជារៀងរាល់ឆ្នាំបទល្មើសនេសាទដាក់លូស្បៃមុងនិងសាច់ដៃក្រហមនិងខៀវបានសម្រុកទៅដាក់នៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មាជ្រោយខាងកើតបឹងនិងព័ទ្ធជុំវិញបឹងអភិរក្សទន្លេឆ្មាធ្វើឱ្យត្រីតូច ធំ ចេញចូលពីព្រៃមកបឹងពីបឹងមកក្នុងព្រៃរនាមមិនរួចដោយសារតែមានឧបករណ៍នេសាទក្រឡាញឹកនិងក្រឡារង្វើល។

ប្រជាពលរដ្ឋបានបន្តទៀតថាដោយមានមេខ្យល់ម្នាក់ដែលមានឈ្មោះស៊ុម អ៊ឹម ជាអនុប្រធានភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ជាអ្នករត់ការនឹងកាងបទល្មើសនេសាទជាច្រើនក្បាលទូកគ្រប់រដូវកាលបទល្មើសនេសាទ ទាំងរដូវបិតនេសាទនឹងរដូវបើកនេសាទ សកម្មភាពយ៉ាងសកម្មបទល្មើសនេសាទសព្វថ្ងៃនេះមានតែខ្សែមេឃុំនឹងមេភូមិទេដែលធ្វើទៅដោយរលូនគ្មានទាក់នោះ។

ម្យ៉ាងទៀតមិនមែនមានតែសាច់របាំងសាច់អួននោះទេ គឺមានមងក្រឡុក មងត្រីបណ្ដូលល្ពៅ រុញស៊ីបរាប់គ្រឿងនៅជុំវិញឡូត៍អភិរក្ស នៅចំណុចខាងមុខបឡតខាងមុខពាមបាង ជ្រោយធំ បាក់ដាវ គឺសុទ្ធតែបទល្មើសដែលប្រើឧបករណ៍ទំនើបៗចាប់ត្រីជារៀងរាល់យប់ ចំណែកឯសមត្ថកិច្ចជំនាញជលផលវិញម្នាក់ម្នាក់ឆ្លើយយករួចតែខ្លួនអត់មានកម្លាំងបង្ក្រាបក៏ប៉ុន្តែយ៉ាងណាមិញប្រជាពលរដ្ឋបានសង្កេតឃើញលោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំនិងនាយរងផ្នែករដ្ឋបាលជលផលឃុំផាត់សណ្ដាយនាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង កំពុងតែកើបលុយបទល្មើសទាំងនេះជារៀងរាល់ឆ្នាំ។

បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងឃុំពាមបាងនិងឃុំផាត់សណ្ដាយបានរិះគន់ថាជារៀងរាល់ឆ្នាំមិនដែលឃើញជំនាញណាចុះមកបង្ក្រាបបទល្មើសនេសាទដែលកំពុងតែធ្វើឲ្យធន់ធានមច្ឆាជាតិថយចុះជារៀងរាល់ឆ្នាំនោះឡើយមានតែរបាយការណ៍ភូត ភរ កុហក ថ្នាក់លើថាមច្ឆាជាតិបានកើនឡើងជារៀងរាល់ឆ្នាំតែផ្ទុយទៅវិញគឺជាសញ្ញាឃើញរបស់ជំនាញជលផលតែប៉ុណ្ណោះ៕

Loading...