បែកធ្លាយ!!! នៅម៉ាឡេស៊ី មានការលក់ទារកក្នុងតម្លៃ ១៥០០ ដល់ ២៥០០ដុល្លារអាមេរិក តាមអនឡាយ

តើនៅមានរឿងឃោរឃៅលើពិភពលោកណាខ្លះទៀតដែលយើងនៅមិនទាន់ដឹង។ មើលតាមរូបភាពនេះ អ្នកប្រហែលជាគិតថាទារកទាំងនោះ គឺត្រូវបានកើតពីផ្ទៃម្ដាយផ្ទាល់តាមធម្មជាតិ ឬក៏យកមកពីម្តាយដែលពពោះជំនួសគេ ប៉ុន្តែការពិតមិនមែនបែបនេះនោះទេ។ ខាងអាជ្ញាធរ នៅតែនិយាយអះអាងជាច្រើនដងថា ពត៌មានទាំងនេះគឺមិនពិតនោះទេ តែទោះយ៉ាងណាពួកគេនៅតែមិនអាចបកស្រាយពីករណីទាំងនេះដែលត្រូវបានសរសេរនៅក្នុងរបាយការណ៍មួយបាននោះទេ ។

ករណីជួញដូរទារកលើអ៊ីនធឺណេតត្រូវបានបែកធ្លាយ បន្ទាប់ពីអ្នកកាសែតម្នាក់ឈ្មោះលោក Chan Tau Chou បានចំណាយពេលធ្វើការស៊ើបអង្កេតអស់រយៈពេល 4 ខែ ដោយបន្លំខ្លួនជាសមាជិកនៃក្រុមមួយក្នុងបណ្ដាញហ្វេសប៊ុកដែលជួញដូរទារកយ៉ាងសកម្ម ដើម្បីប្រមូលភស្តុតាង និង ពត៌មានលំអិតក្នុងការលាតត្រដាងពីការជួញដូរទារកតាមបណ្ដាញអ៊ីនធឺណេតទាំងនេះ។

 

Loading...