បែកធ្លាយ លោកសុខ សុផលក្លែងឯកសារស្នើសុំតែងតាំងអនុប្រធានមន្ទីរសេដ្ឋកិច្ច នឹងហិរញវត្ថុខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ រឿងអាស្រូវថ្មីមួយត្រូវបានទម្លាយចេញមន្ទីរសេដ្ឋកិច្ច នឹងហិរញវត្ថុខេត្តកំពង់ធំដែលមាន លោក សុខ សុផល ជាប្រធានមន្ទីរ ពាក់ព័ន្ធទៅនឹងការលួចប្ដូឈ្មោះមន្ត្រីម្នាក់ក្នុងចំណោម២នាក់ដែលត្រូវបានអង្គរប្រជុំវាយតម្លៃ សំរេចស្នើរសុំតែងតាំងជាអនុប្រធានមន្ទីរ។

ប្រភពបានអោយដឹងថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ មន្ទីរសេដ្ឋកិច្ច នឹងហិរញវត្ថុខេត្តកំពង់ធំ បានបើកអង្គប្រជុំវាយតម្លៃគុណសម្បត្តិមន្ត្រីចំនួន២រូបដើម្បីស្នើរសុំតែងជាអនុប្រធានមន្ទីរ ដោយមានបេក្ខជនចំនួន៤រូប ក្រោមអធិបតីភាព លោក សុខ សុផល ជាប្រធានមន្ទីរ។

នៅក្នុងអង្គប្រជុំបានសម្រេចគាំទ្រ ក្នុងការតែងលោកស្រី លិន ចន្ត្រា ជាប្រធានការិយាល័យរដ្ឋបាល បុក្គលិក នឹងហិរញវត្ថុ នឹងលោក ឡៃ សុ គន្ធ ប្រធានការិយាល័យថវិកាមន្ទីរជំនាញ់ អោយឡើងជាអនុប្រធានមន្ទីរ។ សម្រាប់បេក្ខជនពីរូបទៀត គឺ កញ្ញា សៀង វលក្ខធីតា ប្រធានការិយាល័យហិរញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នឹង លោក ឈ ឈុនសេង ប្រធានការិយាល៏័យ ទ្រព្យសម្បត្តិរដ្ឋនឹងចំណូលមិនម៉ែនសារពើព័ន្ធ មិនទទួលបានការគាំទ្រទេ ក្រោយអង្គជុំចប់ លោកសុខ សុផល ជាប្រធានមន្ទីរ បានយកសំណើរនោះទៅកាន់សាលាខេត្តម្នាក់ឯង ប៉ុន្តែក្នុងសុំណើរនោះលោក

សុខ សុផល បានលួចធ្វើឯកសារប្ដូឈ្មោះលោកស្រី លិន ចន្រ្តា ចេញហើយដាក់ឈ្មោះកញ្ញា សៀង វលក្ខធីតា ជំនួសទៅវិញ ហើយបន្ទាប់មករដ្ឋបាលខេត្តកំពង់ធំ ក៏បានសម្រេចយល់ព្រមតាមសំណើររបស់លោក សុខ សុផល ដែលជាប្រធានមន្ទីរ រួចបានបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ដើម្បីសុំការពិត្យនឹងផ្ដល់និត្យានុកូលភាពក្នងការតែងតាំង កញ្ញា សៀង វលក្ខធីតា និងលោក ឡៃ សុ គន្ធ ដើម្បីតែងតាំងជាអនុប្រធានមន្ទីរផ្លូវការតែម្ដង។

ក្រោយរឿងនេះបែកធ្លាយបានធ្វើអោយមន្រ្តីភាគច្រើនសម្ដែងប្រតិកម្មយ៉ាងខ្លាំងនិងលោក សុខ សុផល ថាប្រធានមន្ទីររូបនេះថ្លើមធំហ៊ានលួចប្ដូសំណើររបស់អង្គប្រជុំ ហើយអំពាវនាវអោយក្រសួងសេដ្ឋកិច្ច នឹងហិរញវត្ថុ ចុះពិត្យស្រាវជ្រាវករណីនេះជាបន្ទាន់មុននឹងចេញលិខិតផ្ដល់និត្យានុកូលភាព ក្នងការតែងតាំងខាងលើ។ ព្រោះសំណើរដែលបញ្ជូនទៅគឺមានភាពមិនប្រក្រតី ដែលមន្ត្រីភាគច្រើនក្នុងមន្ទីរមិនអាចទទួលយកបានជាដាច់ខាត។

ប្រភពបានអោយដឹងថា សម្រាប់កញ្ញា សៀង វលក្ខធីតា កន្លងមិនសូវបានចូលបំពេញការងារជូនមន្ទីរទេទៀងទាត់ទេ ដោយគាត់មានមុខរបមួយទៀតគឺ គ្រប់គ្រងសណ្ឋាគារមួយនៅខេត្តសៀមរាប ហើយរូបគាត់ក៏មិនសូវមានសាម្គីភាពផ្ទៃក្នុងនៅក្នុងមន្ទីរដែរ តែគាត់ជាមនុស្សជំនិតរបស់លោកប្រធានមន្ទីរ សុខ សុផល ទោះកន្លងមកគាត់សូវបានចូលមកបំពេញការងារទៀងទាត់ក៏លោកប្រធានមន្ទីរ មិនចាប់កំហុសដូចមន្រ្តីផ្សេងទៀតដែរ។

សូមបញ្ជាក់ថា លោកស្រី លិន ចន្ត្រា បានចូលបំរើការងានៅឆ្នាំ១៩៧៩ រហូតដល់សព្វថ្ងៃមានរយះពេល៣៨ឆ្នាំ នឹងមានអាយុ៥៤ឆ្នាំ ជាមន្ត្រីសកម្មរហ័សរហួន មានសាមគ្គីផ្ទៃក្នុងល្អ ពូកែក្នុងការទំនាក់ទំនង់ទាំងក្នុង និងក្រៅអង្គភាព ទទួលការគោរពស្រលាញ់ពីមហាជន ជាពិសេសបំរើការងារបក្សបានល្អនិង ស្មោះត្រង់ទទួលបានការគាំទ្រនូវមូលដ្ឋានថែម ។ ចំណែក កញ្ញា សៀង វលក្ខធីតា បានចូលបំរើការងានៅឆ្នាំ១៩៩១ រហូតដល់សព្វថ្ងៃមានរយះពេល២៦ឆ្នាំ នឹងមានអាយុ៤៦ឆ្នាំ ជាមន្ត្រីអសកម្មនិងការងារ បង្កការថ្នាំងថ្នាក់ពីមន្ត្រីទាំងក្នុងនិងក្រៅមន្ទីរ តែរូបគាត់ចេះរកប្រយោជន៏ជូនលោកប្រធានមន្ទីរ សុខ សុផល និងពូកែកុសរុះរកលុយពីអ្នករត់ឯកសារ ជាពិសរដ្ឋបាលតាមបណ្ដាលស្រុក និង ឃុំ សង្កាត់យ៉ាងជំនាញ់។ បើយោងតាមអនុសាសន៏សម្ដេចតេជោ ហ៊ុន សែន គឺផ្ដល់ការគាំទ្រមន្ទីរដែលបំរើការងារ ព្រោះគាត់មានអាយុច្រើននឹងជិតដល់ពេលចូលនិវត្តន៏។

សូមរំលឹកថាលោក សុខ សុផល ចាប់តាំងពីត្រូវបានតែងតាំងជាប្រធានមន្ទីរមន្ទីរសេដ្ឋកិច្ច នឹងហិរញវត្ថុខេត្តកំពង់ធំ មានរឿងអាស្រូវច្រើនពាក់ព័ន្ធនឹងអំពើពុករលួយ ហើយក៏មានពាក់បណ្ដឹងនៅអង្គភាពប្រឆាំងអំពើពុរលួយ ផងដែរ តែមកដល់ពេលរូបគាត់នៅបន្តការប្រព្រិត្តអំពើពុករលួយថែមទៀតុ ដោយគ្មាន់ខ្លាចរអែងច្បាប់ទេ។

មន្ត្រីនៅក្នុងមន្ទីរសេដ្ឋកិច្ច នឹងហិរញវត្ថុខេត្តកំពង់ធំ បានអំពាវនាវសុំអោយលោកបណ្ឌិតទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីសេដ្ឋកិច្ច នឹងហិរញវត្ថុ និងលោកបណ្ឌិតទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកស្រាវជ្រាវបន្ថែមរឿងអាស្រូវពុករលួយរបស់លោកប្រធានមន្ទីរ សុខ សុផល ជាបន្ទាន់ដើម្បីជាការព្រមានដល់មន្រ្តីខិលខូចដ៏ទៃទៀត៕

 

Loading...