បោះឆ្នោតនៅក្នុងប្រទេសអេហ្ស៊ីបប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា

គណៈកម្មការរៀបចំការបោះឆ្នោតអេហ្ស៊ីបបានប្រកាសកាលពីថ្ងៃទី៣០ ខែសីហា ការរៀបចំបោះឆ្នោតនៅក្នុងប្រទេសនេះនឹងប្រព្រឹត្តធ្វើឡើងនៅចន្លោះពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។ ការបោះឆ្នោតសភានេះគឺជាលើកដំបូងគេបំផុត ចាប់តាំងពីលោកប្រធានាធិបតី Fattah al-Sisi បានដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារឡើងកាន់តំណែងប្រធានាធិបតីរៀងរហូតមក ។

កាលដើមឡើង ការៀបចំបោះឆ្នោតនៅក្នុងប្រទេសនេះបានគ្រៀងធ្វើឡើងនៅឆ្នាំ២០១៤ ប៉ុន្តែដោយសារមានការចម្រូងចម្រាស់ផ្លូវច្បាប់ជាច្រើន តួយ៉ាងដូចជាក្រុមសិទ្ធិមនុស្សបានចោទប្រកាន់របបលោកប្រធានាធិបតីបច្ចុប្បន្នថា បានចាត់វិធានការខ្លាំងក្លាប្រឆាំងទៅលើក្រុមនិយមអិស្លាម ដែលជាក្រុមប្រឆាំងនោះ ។

សភាតំណាងរាស្ត្រនៅប្រទេសអេហ្ស៊ីបទាំងអស់មាន៥៦៨អាសនៈ ។ ការបោះឆ្នោតសម្រាប់ពលរដ្ឋអេហ្ស៊ីបរស់នៅក្រៅប្រទេសចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ។ បន្តបន្ទាប់មកទៀត គឺពលរដ្ឋនៅក្នុងប្រទេសចាប់ផ្តើមបោះឆ្នោត២ថ្ងៃនៅទូទាំងខេត្ត១៤ក្នុងចំណោមខេត្តទាំង២៧របស់អេហ្ស៊ីប ។ នៅថ្ងៃទី២៦ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែតុលា នឹងមានការបោះឆ្នោតបញ្ចប់តែម្តងទូទាំងប្រទេសតែម្តង ។

ដោយឡែកពលរដ្ឋអេហ្ស៊ីបរស់នៅក្រៅប្រទេសដែលមិនទាន់បានបោះឆ្នោត ដូចជាពលរដ្ឋរស់នៅក្នុងតំបន់អារ៉ាប់ ដែលជាប្រទេសល្បីល្បាញបំផុតក្នុងពិភពលោកនោះអាចចូលរួមបោះឆ្នោតនៅជុំទីមួយធ្វើឡើងនៅថ្ងៃទី២១ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែវិច្ឆិកា ហើយបោះឆ្នោតជុំទី២ ក៏នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ថ្ងៃទី១ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។

ការបោះឆ្នោតនេះបានរៀបចំឡើងក្រោយរយៈពេលជាង២ឆ្នាំដែលកម្លាំងយោធាស្ថិតក្រោមបញ្ជារបស់លោក Sisi អតីតមេទ័ពអេហ្ស៊ីបនោះបានឈ្នះសំឡេងឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុននេះ បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់អតីតប្រធានាធិបតីមូហាម៉េដ មឺស៊ី ហើយដែលគណបក្សរបស់លោកមឺស៊ី នៅពេលនេះត្រូវរារាំងដោយច្បាប់មិនឲ្យចូលរួមក្នុងការបោះឆ្នោតនៅអេហ្ស៊ីបនោះ ។ ការបោះឆ្នោតនៅក្នុងប្រទេសអេហ្ស៊ីបឆ្នាំ២០១១ គណបក្សរបស់អតីតប្រធានាធិបតីមូហាម៉េដ មឺស៊ី គឺគណបក្សបងប្អូនអិស្លាមបានទទួលសំឡេងឆ្នោតភាគច្រើនលើសលប់ ។

កាលពីខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ តុលាការធម្មនុញ្ញអេហ្ស៊ីបបានពិនិត្យកែប្រែវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់ចំណុចមួយចំនួនដែលតុលាការធម្មនុញ្ញគិតឃើញថា មិនស្របតាមទម្រង់ច្បាប់ ដែលជាមូលហេតុនាំឲ្យមានការពន្យារពេលដល់ដំណើរការរៀបចំបោះឆ្នោតរបស់គណៈកម្មាធិការជាតិចំការបោះឆ្នោតនោះ ។

ក្រុមមេធាវីដែលជំទាស់ទៅលើការកែប្រែរដ្ឋធម្មនុញ្ញក្នុងប្រទេសអេហ្ស៊ីបបានបញ្ជាក់ថា ការកែប្រែរដ្ឋធម្មនុញ្ញថ្មីនោះ មិនស្របតាមឆន្ទៈចង់បានរបស់ពលរដ្ឋដែលជាម្ចាស់ឆ្នោត ។

បន្ទាប់ពីអតីតប្រធានាធិបតី មូហាម៉េដ មឺស៊ី ត្រូវរដ្ឋប្រហារយោធាទម្លាក់ពីតំណែងភ្លាម លោក Sisi បានប្រកាសពីគម្រោងកែប្រែរដ្ឋធម្មនុញ្ញ ។ សេចក្តីព្រាងលក្ខន្តិកៈថ្មីនោះបានធ្វើឡើងនៅខែមករា ឆ្នាំ២០១៤ ហើយនៅខែមេសា ឆ្នាំ២០១៤ លោក Sisi បានជាប់ឆ្នោតជាប្រធានាធិបតីអេហ្ស៊ីប ៕

abdel-fattah-al-sisi

Loading...

Leave a Reply

Your email address will not be published. Required fields are marked *