បំណែកបេតុងពីលើអាគារចាស់ ទ្រុឌទ្រោមមួយកន្លែង នៅកែងស្តុបB.S លើរថយន្តព្រូសសំណាងមិនត្រូវមនុស្ស

(ភ្នំពេញ)៖បំណែកបេតុងមួយដុំទម្ងន់ប្រមាណជាង១០គីឡូ បាន បាក់ធ្លាក់ពីលើអាគារចាស់ទ្រុឌទ្រោមមួយកន្លែង នៅចំណុចភ្លើងស្តុ B.S បណ្ដាញឲ្យរថយន្តព្រូស១គ្រឿង

របស់បុគ្គលិកហាងវែនតាចតទុកចោល បណ្តាលឲ្យធ្លុះកញ្ចក់ផ្នែកខាងមុខ ប៉ុន្តែមិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ឡើយ។ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅផ្លូវកម្ពុជាក្រោម កែងនិងផ្លូវព្រះមុន្នីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ប្រភពព័ត៌មានបាមឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានរថយន្តម៉ាកព្រូសពណ៌ ក្រហម ពាក់ស្លាកលេខ 2BD.8348 របស់ស្ត្រីម្នាក់ជាបុគ្គលិក ហាងវ៉ែនតា EYEHUT តែងយករថយន្តនេះមកចតទុកចោល ជាប្រចាំ លុះនៅម៉ោងកើតហេតុ ស្រាប់តែមានបំណែកបេតុង ទម្ងន់ប្រមាណជាង១០គីឡូ ប្រេះដាច់ធ្លាក់មកពីជាន់ទី៣នៃកំពស់អាគារ៥ជាន់ ដែលកសាងចន្លោះឆ្នាំ១៩៥០ បណ្តាលរថយន្តខាងលើខូចខាតយ៉ាងដំណំតែម្តង ។

ចំពោះដំណោះស្រាយយ៉ាងណា បូលិសប៉ុស្តិ៍មូលដ្ឋាន បានបញ្ជាក់ថា ពាក់ព័ន្ធនិងសាលាសង្កាត់ឬសាលាខណ្ឌ ដោយឡែកផ្ទះជាន់ទី៣ដែលបង្ករបាក់បំណែកបេតុងនោះ គឺគ្មានមនុស្សរស់នៅនោះទេ ពោលគឺទីនោះភាគច្រើនជាផ្ទះជួល ។រីឯស្ត្រីម្ចាស់រថយន្តវិញបានប្រាប់ថា គាត់មិនចង់បានអ្វីច្រើននោះទេ គឺគ្រាន់តែជួសជុលរថយន្ត ម្ចាស់ផ្ទះខាងលើចេញមុខមកដោះស្រាយជួសជុលរថយន្តអោយគាត់ជាការស្រេច។

គួររំលឹកថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹង ស្តីពីស្ថានភាព អាគារចាស់ទ្រុឌទ្រោម ដែលបានសាសងកាលពីឆ្នាំ១៩៥០ ស្ថិតនៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស កែងនឹង មហាវិថីកម្ពុជាក្រោម ទល់មុខអាគារពាណិជ្ជកម្ម B.S ៕

Loading...