បំផ្ទុះគ្រាប់បែកនៅទួរគី អ្នកស្លាប់កើន៤១នាក់

ព័ត៌មានចុងក្រោយទាក់ទងការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារភេរវកម្មនៅអាកាយានដ្ឋានអន្តរជាតិទីក្រុង អ៊ីស្ទេនប៊ូល ប្រទេសទួរគី នោះបានកើនឡើង៤១នាក់ ក្នុងនោះមានជនបរទេសផងដែរ ។

សាក្សីបានបញ្ជាក់ឲ្យដឹងថា ក្រុមវាយប្រហាភេរវកម្មបានបើកការបាញ់ប្រហារភ្លាមៗព្រមទាំងបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវចូលទៅកាន់អាកាសយានដ្ឋាន Ataturk ប្រទេសទួរគី ដែលជាអាកាសយានដ្ឋានមួយមមាញឹកបំផុតប្រចាំសហគមន៍អឺរ៉ុប ។

នេះជាការវាយប្រហារភេរវកម្មថ្មីបំផុតប្រឆាំងរដ្ឋអំណាចទួរគី ដែលកំពុងប្រឈមមុខខ្លាំងជាមួយក្រុមឧទ្ទាមរដ្ឋអិស្លាម ក៏ដូចក្រុមជនជាតិឃើដផងដែរ ។ គេនៅមិនទាន់ច្បាស់នៅឡើយថា តើក្រុមណាមួយស្ថិតនៅពីក្រោយការវាយប្រហារខាងលើនេះ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Afkan Ala បានថ្លែងថា ការស៊ើបអង្កេតកំពុងប្រព្រឹត្តឡើងចំពោះករណីភេរវកម្មខាងលើនេះ ដើម្បីឲ្យច្បាស់ថា តើក្រុមណាមួយស្ថិតនៅពីក្រោយខ្នង ។ ជំហានដំបូង សង្ស័យថា ជាសកម្មភាពរបស់ក្រុម Daesh (រដ្ឋអិស្លាម) ប៉ុន្តែមិនទាន់ប្រាកដនៅឡើយទេ ។

អភិបាលក្រុងអីស្ទេនប៊ុល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតកើន៤១នាក់ ក្នុងនោះ ជនបរទេស១៣នាក់ និង២៣៩នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ។ ជនរងគ្រោះបាត់បង់ជីវិត មានជនជាតិចិន ជនជាតិអារ៉ាប៊ីសាអ៊ូឌីត ជនជាតិទុយណេស៊ី និងអ៊ុយក្រែនផងដែរ ៕

turkey-airport-guard

The daughter (C) of Siddik Turgan, a man who was killed in the June 28, 2016 airport attack, reacts as her father's coffin is carried nearby during his funeral ceremony on June 29, 2016 in Istanbul, a day after a suicide bombing and gun attack targeted Istanbul's airport, killing at least 41 people. Turkey declared on June 29, 2016 a day of national mourning over a deadly attack at Istanbul's international airport blamed by the government on Islamic State jihadists. / AFP PHOTO / BULENT KILIC

Loading...

Leave a Reply

Your email address will not be published. Required fields are marked *