បំផ្ទុះគ្រាប់បែកអត្តឃាតនៅអ៊ីរ៉ាក់ អ្នកស្លាប់កើនដល់១៦៥នាក់

មន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានប្រកាសថា ចំនួនជនរងគ្រោះបាត់បង់ជីវិត​កាលពីថ្ងៃទី៣ ខែកក្្កដា ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតកណ្តាលរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់នោះ បានកើនឡើង១៦៥នាក់ ។

រដ្ឋាភិបាលបានប្រកាសធ្វើពិធីបុណ្យកាន់ទុក្ខរយៈពេល៣ថ្ងៃ បន្ទាប់ពីការវាយប្រហារគ្រាប់បែកដ៏មានកម្លាំងខ្លាំង ហើយដែលបណ្តាលឲ្យរងរបួស២២៥នាក់ថែមទៀតនោះ ។

ក្រុមជនវាយប្រហារបានបង្កប់ជាតិផ្ទុះនៅក្នុងរថយន្តមួយគ្រឿងស្ថិតនៅក្នុងស្រុក Karada ខណៈដែលក្រុមគ្រួសារប្រជាពលរដ្ឋកំពុងមមាញឹកនៅក្នុងការឡើងផ្សារដើម្បីទិញរបស់របរមកប្រារព្ធពិធីថ្ងៃចុងក្រោយនៃថ្ងៃរ៉ាម៉ាឌននោះ ។

ការវាយប្រហារនេះត្រូវគេរំពឹងថា ជាការវាយប្រហារសម្លាប់រង្គាលបំផុតមិនធ្លាប់កើតមាននៅអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០០៧រហូតមក ។

ក្រុមជួយសង្គ្រោះបាននិយាយថា សមាជិកក្រុមគ្រួសារជាច្រើនបានបាត់បង់ជីវិត ។ ពួកគេទទួលរងការឆេះខ្លោច ។

ក្រុមរដ្ឋអិស្លាម IS ប្រកាសថា ពួកគេស្ថិតនៅពីក្រោយការវាយប្រហារនេះ ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi ទទួលស្វាគមន៍ដោយហ្វូងមនុស្សខឹងសម្បារ ខណៈដែលលោកធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ក្រោយប៉ុន្មានម៉ោងបន្តបន្ទាប់មកនោះ ៕

iraq (6)

iraq (5)

iraq (4)

iraq (3)

iraq (2)

iraq (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *