បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​Ankara​ ស្លាប់​២៨​នាក់​

​យ៉ាង​ហោច​ណាស់​មនុស្ស​២៨​នាក់​បាន​បាត់បង់​ជីវិត​ និង​៦១​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ ស្រាល​ កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​ ដែល​គោលដៅ​ទៅ​លើ​កង​កម្លាំងយោធា​ទួ​រ​គី​ ស្ថិត​នៅ​កណ្តាល​ទីក្រុង​ Ankara​ តែ​ម្តង​ ។​ នេះ​ជា​ការ​វាយប្រហារ​ថ្មី​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​កក្រើកញាប់ញ័រ​រន្ធត់​បំផុត​ ។​

​ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឡើង​ចំពោះ​ក្បួន​រថយន្ត​កម្លាំងយោធា​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ គឺ​នៅ​មិន​ទាន់​ដឹង​ឡើយ​ថា​ តើនរ​ណាមួយ​ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​ ។​ ឧបនាយករដ្ឋមន្ត្រី​ទួ​រ​គី​ លោក​ Numan​ Kurtulmus​ បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​កើនឡើង​ ។​

​ប្រ​ធានា​ធិ​តី​ទួ​រ​គី​ លោក​ Recep​ Tayyip​ Erdogan​ ប្តេជ្ញា​ចាត់វិធានការ​សងសឹក​ចំពោះ​ជន​វាយប្រហារ​ និង​អ្នក​នៅ​ពីក្រោយ​អំពើ​វាយប្រហារ​ខាងលើ​នេះ​ ។​ ការ​វាយប្រហារ​សម្លាប់​រង្គាល​នៅ​ទួ​រ​គី​នា​ពេល​កន្លង​មក​ គេ​តែង​ទម្លាក់​កំហុស​ទៅ​លើ​ក្រុម​ជី​ហា​ដ​និយម​ និង​ទៅ​លើ​ក្រុម​ឧទ្ទាម​ជនជាតិ​ឃើ​ដ​ ។​

​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​ស្រាប់តែ​បាន​កើតឡើង​ ខណៈ​ដែល​ក្បួន​រថយន្ត​ដឹក​កង​កម្លាំងយោធា​រាប់​សិប​នាក់​បាន​និង​កំពុង​ឈប់​នៅ​ភ្លើងស្តុប​ ភាគ​កណ្តាល​ទីក្រុង​ Ankara​ បណ្តាល​ឲ្យ​ស្ថានការណ៍​នៅ​ទីនោះ​ចលាចល​តែ​ម្តង​ ។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​ទៅ​លើ​កង​កម្លាំងយោធា​ទួ​រ​គី​ និង​ជន​ស៊ី​វិល​ខាងលើ​នេះ​ ៕

turkey-blast

epa05166518 Emergency services at the scene following a car bomb detonation close to military buildings in Ankara, capital of Turkey, 17 February 2016. Ankara governor Mehmet Kilic said, five people died, 10 people were injured in the attack. EPA/STR

epa05166549 Emergency services at the scene following a car bomb detonation close to military buildings in Ankara, capital of Turkey, 17 February 2016. Ankara governor Mehmet Kilic said, five people died, 10 people were injured in the attack. EPA/STR

TURKEY OUT People react near the site of an explosion after a car bomb targeted Turkish military in Ankara on February 17, 2016. At least five people were killed and 10 people were wounded in a car bombing in the Turkish capital Ankara on February 17, the city's governor said. The attack targeted a convoy of military service vehicles, Ankara governor Mehmet Kiliclar said, quoted by the CNN-Turk and NTV channels. / AFP / IHLAS NEWS AGENCY / STRINGER / Turkey OUTSTRINGER/AFP/Getty Images

Loading...

Leave a Reply

Your email address will not be published. Required fields are marked *