បំផ្ទុះ​គ្រាប់បែក​នៅ​ប៉ា​គី​ស្ថាន​ ស្លាប់​ និង​របួស​ជិត​៣០​នាក់​

​យ៉ាង​ហោច​ណាស់​មនុស្ស​៨​នាក់​បាន​ បាត់បង់​ជីវិត​ និង​២០​នាក់​ផ្សេង​ទៀត​រង​ របួស​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ អត្ដឃាត​ស្ថិត​នៅ​ខាងក្រៅ​មណ្ឌល​ សាសនា​និកាយ​ស៊ី​អ៊ី​ដ​ ក្នុង​ទីក្រុង​Rawal​ pindi​ ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៥​ ។​

​មន្ដ្រី​ទទួល​បន្ទុក​នៅ​ក្នុង​តំបន់​ លោក​ Sajid​ Zafar​ បាន​ថ្លែង​ថា​ ជន​បំផ្ទុះ​គ្រាប់​ បែក​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ហើយ​បង្កប់​ ជាតិ​ផ្ទុះ​នៅ​ក្នុង​អាវធំ​ ។​ លុះ​ជនល្មើស​ជិះ​ ម៉ូតូ​ទៅ​ដល់​របង​ចូល​ចូល​ទៅ​កាន់​ព្រះ​ វិហារ​នោះ​ ក្រុម​សន្ដិសុខ​បាន​ស្ទាក់​ឱ្យ​ជន​ ល្មើស​ឈប់​ ហើយ​សួរនាំ​ពី​មូលហេតុ​ ចង់​ចូល​ទៅ​ខាងក្នុង​ព្រះ​វិហារ​នោះ​ ស្រាប់​ តែ​ជនល្មើស​បំផ្ទុះ​គ្រាប់បែក​តែ​ម្ដង​ បណ្ដាល​ឱ្យ​ស្លាប់​ និង​រង​របួស​ជា​ច្រើន​ នាក់​នៅ​កន្លែង​កើតហេតុ​ ។​

​ក្រុម​ជួយ​សង្គ្រោះ​ និង​សមត្ថកិច្ច​បាន​ ទៅ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ហ៊ុំ​ព័ទ្ធ​ ទីតាំង​ខាងលើ​នេះ​ដើម្បី​ការពារ​ខ្លាច​មាន​ ការ​វាយប្រហារ​ថែម​ទៀត​។​ រហូត​មក​ ដល់​ពេល​នេះ​ មិន​ទាន់​មាន​ក្រុម​ណាមួយ​ ប្រកាស​ចេញ​មុខ​ទទួលស្គាល់​ការ​វាយ​ ប្រហារ​ខាងលើ​នេះ​នៅឡើយ​ទេ​ ។​

​ការ​វាយប្រហារ​ខាងលើ​នេះ​ កើត​ ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ប៉ា​គី​ស្ថាន​បាន​ កាត់ទោស​ដាក់​ពន្ធនាគារ​អតីតមន្ដ្រី​ សន្ដិសុខ​ប៉ា​គី​ស្ថាន​ដែល​ចូល​ដៃជើង​ជា​ មួយ​ក្រុម​ភេរវកម្ម​ ឬ​មាន​ជាប់​ពាក់ព័ន្ធ​ ករណី​វាយប្រហារ​ភេរវកម្ម​ទៅ​លើ​អតីត​ ប្រធានាធិបតី​ Pervez​ Musharraf​កាល​ ពី​ឆ្នាំ​២០០៣​ ។​

​ក្រុមប្រឹក្សា​ Azadari​ ដែល​ជា​ក្រុម​ និកាយ​ស៊ី​អ៊ី​ដ​បាន​ថ្កោលទោស​សកម្ម​ ភាព​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ អត្ដឃាត​ខាងលើ​នេះ​ និង​បាន​ប្រកាស​ កាន់ទុក្ខ​រយៈពេល​៣​ថ្ងៃ​សម្រាប់​ក្រុម​ របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​។​

​នាយក​រដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​ លោក​ Nawaz​ Sharif​ បាន​ប្ដេជ្ញា​កន្លង​មក​ថា​ នឹង​បោសសម្អាត​ឱ្យ​អស់​ក្រុម​ភេរវកម្ម​ នៅ​លើ​ទឹកដី​ប៉ា​គី​ស្ថាន​ និង​បាន​ថ្កោល​ ទោស​ការ​វាយប្រហារ​ខាងលើ​ ព្រមទាំង​ ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រញាប់​ធ្វើ​របាយ​ ការណ៍​ឡើង​ជូន​លោក​ផង​ដែរ​ ៕

Bomb_Blast

Loading...

Leave a Reply

Your email address will not be published. Required fields are marked *