ប៉ាគីស្ថានចាប់ខ្លួនមេបក្សប្រឆាំងស្និទ្ធអតីតប្រធានាធិបតី

អាជ្ញាធរប្រទេសប៉ាគីស្ថានទទួលបានបញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំងដ៏ល្បីល្បាញនៅក្នុងប្រទេសនេះដែលមានភាពជិតស្និទ្ធជាមួយអតីតប្រធានាធិបតី ។ នេះបើតាមការថ្លែងរបស់គណបក្សប្រឆាំងប៉ាគីស្ថានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ។ នេះជាសកម្មភាពចាប់ និងឃុំខ្លួនអ្នកនយោបាយល្បីឈ្មោះដំបូងគេបំផុតមកពីគណបក្សប្រជាជនប៉ាគីស្ថាន ក្នុងឱកាសដែលកម្លាំងយោធានៅក្នុងប្រទេសនេះចាត់វិធានការបង្ក្រាបទៅលើទីក្រុងកំពង់ផែការ៉ាជីនោះ ។

គណបក្សប្រឆាំងបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពចាប់ខ្លួន លោកវេជ្ជបណ្ឌិត Asim Hussain ដែលជារដ្ឋមន្ត្រីក្រសួងថាមពល កាលពីអតីតរដ្ឋាភិបាលដឹកនាំដោយគណបក្ស PPP និងជាបុគ្គលដែលមានភាពជិតស្និទ្ធជាមួយអតីតប្រធានាធិបតីប៉ាគីស្ថាន លោក Asif Ali Zardari ផងដែរ ។ ការចាប់ខ្លួននេះត្រូវគេលើកឡើងថា ជាហេតុផលនយោបាយសុទ្ធសាធ ។

មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបនៅក្នុងទីក្រុងការ៉ាជីបានបញ្ជាក់ផងដែរអំពីសកម្មភាពចាប់ខ្លួន និងឃុំខ្លួនលោក Hussain ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើស្ថិតក្រោមបទចោទប្រកានអ្វីនោះទេ ។ លោកថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារពុំមានការអនុញ្ញាតឲ្យទម្លាយព័ត៌មានចេញទៅប្រភពខាងក្រៅ ។

មនុស្សជាច្រើនរយនាក់កំពុងតែក្លាយជាគោលដៅក្នុងការចាប់ខ្លួនពីសំណាក់កងកម្លាំងឈុតបារ៉ាក្នុងអំឡុងខែចុងក្រោយថ្មីៗនេះ ដោយចោទពីបទប្រព្រឹត្តអំពើពុករលួយ និងអំពើហិង្សានយោបាយទៅលើទ្រព្យសម្បតិ្តគណបក្សដទៃ ។ ចលនា Muttahida Qaumi (MQM) ដែលជាអ្នកត្រួតត្រាក្តោបក្តាប់នយោបាយនៅការ៉ាជី ប៉ុន្តែហាក់បានបម្រើជាតិតិចតួច ។

សកម្មភាពចាប់ខ្លួនទៅលើអ្នកនយោបាយប្រឆាំងល្បីឈ្មោះប៉ាគីស្ថានខាងលើនេះបណ្តាលឲ្យមានការលើកឡើងថា ក្រុមយោធាដែលមានអំណាចនៅប៉ាគីស្ថានកំពុងខិតខំពង្រឹងឥទ្ធិពលអំណាចរបស់ខ្លួននៅទូទាំងប្រទេស និងធ្វើឲ្យចុះខ្សោយគណបក្សស៊ីវិល ។

អ្នកតំណាងរាស្ត្រីមកពីគណបក្ស PPP លោក Khursheed Shah បានថ្លែងថា នយោយបាយធុននេះនឹងនាំឲ្យមានការចលាចល ។

មេដឹកនាំយោធា Sindh Rangers កាលពីពេលមុនមកនេះបាននិយាយថា ការបង្ក្រាបទៅលើក្រុមនៅការ៉ាជី គឺមានសារសំខានបំផុតដើម្បីទប់ស្កាត់អំពើហិង្សា និងអំពើពុករលួយទៅលើពលរដ្ឋប្រមាណ២០លាននាក់ ៕

Asim Hussain

Loading...

Leave a Reply

Your email address will not be published. Required fields are marked *