ប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់បានចុះផ្សព្វផ្សាយ លក្ខណៈសម្បត្តិទាំង ៩យ៉ាងភូមិ ឃុំមានសុវត្ថិភាព

នៅថ្ងៃអាទិត្យ៥កើតខែមាឃឆ្នាំរកា នព្វសក័ ព ស ២៥៦១ត្រូវ
ថ្ងៃទី២១ ខែមករា គ-ស២០១៨ម៉ោង ០៩:00នាទី។
ប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់បានចុះធ្វើកាផ្សព្វផ្សាយ
(ស្តីពីនគរបាលជួបជាមួយសហគមន៍) ដើម្បីផ្សព្វផ្សាយ
-លក្ខណៈសម្បត្តិទាំង ៩យ៉ាងភូមិឃុំមានសុវត្តិភាព។
-ផ្សព្វផ្សាយច្បាប់ចរាចរជូនប្រជាពលរដ្ឋ
-នៅវត្តកែវមូលី​ ភូមិត្បូងវត្តឃុំជ្រៃលាស់ស្រុកពញាឮ ។

សមាសភាពចូលរួម៖
សមាជិកក្រុមព្រឹក្សាឃុំជ្រៃលាស់

_ នាយប៉ុស្តិនិងមន្ត្រី
-មេភូមិ – អនុភូមិ
-កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋ ។
សរុប៦៧នាក់ ស្រី ៤៥នាក់។

*ខ្លឹមសារពាក់ព័ន្ធ*លោកនាយប៉ុស្តិបានលើកយកលក្ខណ:សម្បត្តិទាំង៩ចំណុចមកពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ និងឲ្យពួកគាត់ចូលរួមសហការក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសំខាន់ការផ្តល់ព័ត៍មានមកសមត្ថកិច្ចដើម្បីទប់ស្កាត់ទាន់ពេលវេលា។

លោកនាយប៉ុស្តិសង្កត់ធ្ងន់បញ្ហា គ្មានការផលឹត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

-ណែនាំអោយពួកគាត់ចូលរួមយាមកាមតាមភូមិនិមួយៗនិងចេះការពារទ្រព្យសម្បិត្តផ្ទាល់ខ្លួន។

-អប់រំប្រជាពលរដ្ឋឈប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។

-ផ្សព្វផ្សាយប្រជាពលរដ្ឋ អោយធ្វើ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញាណបណ្ណ័។

Loading...