ប៉ូលិសក្រុងភ្នំពេញ​បង្ហាញ​មុខ​ ក្រុម​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​៧៣​នាក់​​នៅ​ខណ្ឌ​សែន​សុខ​

ភ្នំពេញ ៖ អ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀនចំនួន៧៣នាក់ក្នុងរាជធានីភ្នំពេញត្រូវ​ បានបង្ហាញមុខជាសាធារណៈកាលរសៀលម៉ោង​២និង៣០​នា​ទីរសៀលថ្ងៃទី២០ ខែកញ្ញា ​នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខមានការអញ្ជើញចូលរួមពីលោក ប៊ន សំអាត ស្នងការរងរាជធានីភ្នំពេញ​ ​លោក ម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខនិង លោក សក់ ច័ន្ទកញ្ញ៉ារិទ្ធិ អភិបាលរងខណ្ឌសែនសុខ។

​ក្នុងឱកាសនោះលោកលោក ប៊ន សំអាត ស្នង ការរងនគរបាលរាជធានីភ្នំពេញដែលដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បាន​ប​ញ្ជាក់ថា ការបង្ហាញមុខ ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន​ បន្ទាប់ពីកម្លាំងគណះបញ្ជាការឯកភាពខណ្ឌសែន​សុខចុះបង្ក្រាប​និងចាប់​ខ្លួន​ជា​ បន្តបន្ទាប់ក្នុងនោះ​ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ​នៅតំបន់ស្មុគស្មាញភូមិត្រពាំងឈូកមុខមន្ទីរពេទ្យលោកសង្ឃ ស​ង្កាត់ទឹកថ្លា ខណ្ឌសែនសុខឃាត់ខ្លួនបានជនសង្ស័យមួយសម្បុកធំ ចំនួន៦២នាក់ ​រួមជាមួយថ្នាំញៀននិងសម្ភារ:ពាក់​ព័ន្ធមួយចំនួនទៀត​ និងបន្ត​ឃា​​ត់​ខ្លួននៅរសៀលថ្ងៃទី២០ នៅក្នងផ្ទះ​សំណាក់នៅ​ត្រពាំងឈូកឃាត់ខ្លួនបាន៦នាក់ទៀត សរុបទាំងអស់៦៦នាក់ បន្ទាប់ពីធ្វើ​តេស្ត​ទឹកនោម ឃើ​ញថា៧នាក់មិនជាប់ពាក់ព័ន្ធបានហៅអាណាព្យាបាលមកធនាធ្វើកិច្ច សន្យាហើយដោះលែងវិញ នៅសល់ចំនួន៥៩នាក់​ ក្នុងនោះស្រី២នាក់ ។

ជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងដល់នគរបាលខណ្ឌសែនសុខ លោកលី សាវ៉េត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបាន​ផ្ត​ល់​ជាថវិកាចំនួន ៥០០ដុល្លារនិងលោកសក់ ច័ន្ទកញ្ញារិទ្ធអភិបាលរងខណ្ឌសែនសុខ បានផ្តល់ជាថវិកាចំនួន៣០០ដុល្លារ ផងដែរ៕​​​​

2015_09_21_09_11_22 2015_09_21_09_11_22_1 2015_09_21_09_11_22_2 2015_09_21_09_11_22_3 2015_09_21_09_11_22_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *