ប៉ូលិសខេត្តបាត់ដំបង តាមប្រម៉ាញ់ចាប់បានបក្សពួកចោរប្លន់អាជីវករលក់មាសបាន៥នាក់

ខេត្តបាត់ដំបង៖ ក្រុមជនសង្ស័យជាចោរប្រដាប់អាវុធដែលធ្វើសកម្មភាពជិះម៉ូតូ៣គ្រឿង តាមប្លន់់អាជីវករអ្នកលក់មាសនៅផ្សារណាត់ដល់ផ្ទះ ស្ថិតក្នុងក្រុមទី១២ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង ។ ប្រមូលយកលុយកាក់និងគ្រឿងអល័ង្គការ អស់ជាច្រើនតំឡឹងរួចគេចខ្លួនបាត់ បង្កការភា្ញក់ផ្អើលកាលពី វេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥ ។ រហូតមកដល់រសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ចនគរបាល តាមប្រមាញ់់ចាប់បានចំនួន៥នាក់ហើយ ក្នុងចំណោមបក្សពួក៦នាក់ ព្រមទាំងដកហូតបានទ្រព្យសម្បតិ្តមួយចំនួនមកវិញផងដែរ ។ នឹងកំពុងធ្វើការសាកសួរ។
គួរបញ្ជាក់់ថា៖ កាលម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥ មានក្រុមចោរប្លន់ចំនួន៦នាក់ប្រដាប់ដោយកាំភ្លើងខ្លី៣ដើម ជិះម៉ូតូ៣គ្រឿង តាមប្លន់់ជនរងគ្រោះឈ្មោះហេង ជីឃាងអាយុ៣៥ឆ្នាំ ។ ប្រពន្ធឈ្មោះកែវ ចាន់ណា អាយុ៣៦ឆ្នាំ មុខរបរជាអាជីវករលក់មាសនិងប្តូរប្រាក់នៅក្នុងផ្សារណាត់ ទីលំនៅស្ថិតក្នុងក្រុមទី១២ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមប្រភពជនរងគ្រោះឱ្យដឹងថា ករណីប្លន់នោះគឺកើតឡើងស្របខណពេលដែលគាត់ទាំង២នាក់ប្តីប្រពន្ធនិងម្តាយក្មេក ដឹកអីវ៉ាន់ឈប់លក់ចេញពីផ្សារណាត់ (ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ) ទៅដល់ផ្ទះ ។ ហើយពេលដែលកូនតូចបើកទ្វារអោយរថយន្តចូលផ្ទះ ក៏ស្រាប់តែមានមនុស្ស៣នាក់ចុះពីលើម៉ូតូ ប្រដាប់ដោយកាំភ្លើង៣ដើមមកភ្ជង់ បាញ់ឡើងលើចំនួន១គ្រាប់ គំរាមអោយប្រមូលគ្រឿងអលង្ការនិងលុតកាក់ចំនួន៤ធុងនិងកាបូបលុយ២ រួមនិងនាឡិ៍ការដៃរបស់ប្តីគាត់ពាក់នៅដៃយកប្រគល់ឱ្យពួកគេ ។ ខណៈនោះស្រ្តីជាប្រពន្ធបានចាប់ឱបជើងចោរម្នាក់ជាប់ ហើយត្រូវចោរមា្នក់នោះទះកំភ្លាងនិងគំរាមបាញ់់ចោល ភ័យទើបលែងដៃវិញ រួចនាំគ្នាជិះម៉ូតូគេចចេញទៅ ប៉ុន្តែដោយសារតែជនល្មើសម្នាក់រត់ចេញទៅក្រោយគេ បានប្រហែល៣០០ម៉ែត្រឡើងម៉ូតូជិះ ត្រូវបានប្រជាពលរដ្ឋមើលឃើញចង្អុលអោយសមត្ថកិច្ចដេញតាមរកតែម្តង។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៨និង៥០នាទីយប់ថ្ងៃដដែល ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿង ហើយឃើញសមត្ថកិច្ចក៏ជិះគេចសំដៅមកភ្នំពេញ។ ស្ថិតក្នុងស្ថានភាពបែបនេះ សមត្ថកិច្ចបានដេញតាមកៀររហូតពួកគេលោតចេញពីម៉ូតូ នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ក្បែរស្ទឹងចករួចរត់គេចខ្លួនចូលព្រៃ ដោយបន្សល់ទុកនៅកាំភ្លើងK59 ចំនួន១ដើម រួមនិងម៉ូតូ១គ្រឿងពាក់ស្លាកលេខកណ្ដាល1B-0312 ដោយមានបិទស្គុតខ្មៅជិត។
នគរបាលឡោមព័ទ្ធចាប់បានមុខសញ្ញា៣នាក់នាវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥ នៅផ្ទះសំណាក់(ឡេងសេងណា) ក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។ នៅម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ លោកប៉ង់ចាន់សុយុទ្ធារាព្រះរាជអាជ្ញាររងអបសាលាដំបូងខេត្តបាត់ដំបងដឹកនាំកំ លាំងចំរុះចុះទៅ ធ្វើការឆែកឆេរជួរផ្ទះល្វែងខាងជើងផ្សារណាត់ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងឃាត់់ខ្លួនបុរសសង្ស័យម្នាក់ជាកូនអ្នកធំដែលជា មេក្លោងនៃក្រុមចោរប្រដាប់អាវុធនោះ ។ ជនសង្ស័យបក្សពួកម្នាក់ទៀត ត្រូវបានឃាត់ខ្លួនកាលពីម៉ោង១០ព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៥ នៅភូមិកកោះឃុំកកោះស្រុកមោងឬស្សីខេត្តបាត់ដំបង៕
ក្រុមជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធដែលឃាត់ខ្លួនបានទាំង៥នាក់នោះ គឺមិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញពីអត្តសញ្ញាណឈ្មោះនិងមុខអោយមហាជនដឹង នៅឡើយនោះទេ ព្រោះនៅស៊ើបអង្កេតសាកសួរបន្ថែមទៀត ។ នេះតាមការណ៍ឲ្យដឹងរបស់លោកជេតវណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌ កាលពីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៥៕

2015_12_13_09_01_28

2015_12_13_09_01_28_1

2015_12_13_09_01_28_2

2015_12_13_09_01_28_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *