ប៉ូលិសខេត្តរតនគិរី វាយខ្នោះ​បុរសម្នាក់ តាមបញ្ជាតុលាការ

ខេត្តរតនគិរីៈ បុរសម្នាក់ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួន កាលពីម៉ោង២នឹង២០នាទីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៨។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ដោយ អនុវត្តន៍ដីកា បញ្ជាឲ្យ​ចូលខ្លួនលេខៈ ១២៤ អ.យ/១៨ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ចុះហត្ថលេខាដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី  បង្កាប់ឲ្យចាប់ជនសង្ស័យឈ្មោះ ឡុក ពន្លក ភេទ ប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីកន្លែងកំណើត​ភូមិ​សំរោងធំ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ពាក់ព័ន្ធនឹងបណ្ដឹងរបស់ឈ្មោះ ញឹក អ៊ាង ភេទប្រុស អាយុ៤៤ឆ្នាំ។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិសស្រាលខេត្តរតនគិរី បាននាំខ្លួនជនសង្ស័យខាងលើមកកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីធើ្វការសាកសួរ៕ ជាយដែន

Loading...