ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ទវ នៅស្រុកកូនមុំ

ខេត្តរតនគិរី÷ ស្ត្រីម្នាក់ត្រូវជនសង្ស័យល្មោភកាមចាប់រំលោភសេពសន្ទវ នៅវេលាម៉ោង២នឹង៤០នាទីរសៀល ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ នៅចំណុចអូរអញ្ជាន់ ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

អធិការនគរបាលស្រុកកូនមុំ លោក ភោគ បូរិទ្ធ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម.ន អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមួយ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ចំណែកជនសង្ស័យ ឈ្មោះ ឃាន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកឍកូនមុំ ខេត្តរតនគិរី។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់វិធានការតាមនិតិវិធីច្បាប់ ក្នុងនោះក៏ធ្វើឲ្យមហាជនមានការសង្ស័យថា មូលហេតុដែលសមត្ថកិច្ចពុំព្រមផ្តល់រូបភាពជនសង្ស័យមកសារព័ត៌មាន មានចេតនា មិនប្រកតី៕ ជាយដែន

Loading...