ប៉ូលិសឃាត់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន ជនជាតិ​ឡាវ​ម្នាក់ នៅ​ក្រុង​ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ នៅ​យប់​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦​ កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង ឃាត់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន ជនជាតិ​ឡាវ​ម្នាក់ ដោយ​ដកហូត​បាន​ថ្នាំញៀន​គ្រាប់ wy ​១,០២០​គ្រាប់ ស្ថិតក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​

ជនជាតិ​ឡាវ ជា​មេក្លោង​គ្រឿងញៀន ឈ្មោះ វណ្ណា អាជ្ញា​លោម អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​បាង​លៀង ស្រុក​ប៉ាក់​សង ខេត្ត​ចំប៉ា​សាក់ ដោយ​ក្នុង​នោះ​កម្លាំង​ជំនាញ ដកហូត​បាន​ថ្នាំញៀន​គ្រាប់​wy ចំនួន ៥​កញ្ចប់ (​ស្មើ១,០២០​គ្រាប់​) និង​ទូរស័ព្ទដៃ​១​គ្រឿង​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ និង​ចាត់ការ​បន្ដ​៕

 

Loading...