ប៉ូលិសចាប់ឃាត់ខ្លួនក្មេងទំនើង៥នាក់បង្កអុកឡុកដល់សង្គម

ខេត្តរតនគិរី:កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម ខណ:បំម្រុងធ្វើសកម្មភាពវាយតប់កាប់ចាក់គ្នា កាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃសៅរ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចទល់មុខវិមានសព្វ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ។

មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ឃាត់ខ្លួួនក្មេងទំនើងចំនួន៥នាក់ក្នុងចំណោមបក្ខពួក៦នាក់ បានរត់គេចខ្លួនបាត់ម្នាក់ ៥នាក់រួមមាន:

ទី១- ឈ្មោះ បូ វណ្ណនិត ភេទប្រុសអាយុ ២១ឆ្នំា ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ធ្វើតេស្តទឹកនោមវេជ្ជមាន។

ទី២- ឈ្មោះ ជឿ មុន្នីរត័្ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ធ្វើតេស្តទឹកនោមវេជ្ជមាន។

ទី៣- ឈ្មោះ ជា ដាវ័យ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ធ្វើតេស្តទឹកនោម អវេជ្ជមាន។

ទី៤- ឈ្មោះ វិន វណ្ណហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ធ្វើតេស្តទឹកនោមវេជ្ជមន។

ទី៥- ឈ្មោះ ធី គង់និត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជយ័ជំនះ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ធ្វើតេស្តទឹកនោមអវេជ្ជមាន។

ក្នុងនោះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន:

-ដាវសាំម៉ូវ៉ៃចំនួន ២ដើម

-ទូរស័ព្ទដៃចំនួន ៤គ្រឿង ។

បច្ចុប្បន្ន ក្មេងទំនើងចំនួន៥នាក់រួមទាំងវត្ថុតាងបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំ និងលោកព្រះរាជអាជ្ញាអនុវត្តបន្តតាមនិតិវិធីច្បាប់៕ ជាយដែន

Loading...