ប៉ូលិសឆ្មក់ចូលបង្ក្រាបទីតាំងម៉ាស្សាបង្កប់ អំពើកញ្ជរកម្មសង្គ្រោះស្ត្រីរងគ្រោះ៦នាក់

(ខេត្តកណ្តាល)៖ សមត្ថកិច្ចបានឃាត់ខ្លួន ស្ត្រីម្ចាស់ហាងម៉ាស្សា យីហ៊ោ ៦៦៦ ម្នាក់សង្គ្រោះនារីរងគ្រោះ បានបម្រីសេវា៦នាក់បញ្ជូនទៅអង្គការកុមារមេត្រីដើម្បីអប់រំនិងបណ្តះបណ្តាលវិជ្ជាជីវៈ។ ប្រតិបត្តិការនេះដឹកនាំដោយ លោកវរៈសេនីយ៍ឯក រស់ សុវិន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគបាលខេត្តកណ្តាលរួមជាមួយលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងអង្គារកុមារមេត្រី កាលវេលាម៉ោង២០និង ១៥នាទីយប់ ថ្ងៃទី០៣ កញ្ញា ២០២០ ។

មន្ត្រីនគរបាលចប្រតិបត្តិការ បានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនម្ចាស់ហាងម្នាក់ឈ្មោះ ចិន ស៊ាប ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ៣៣១ ក្នុងភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងរំដោះបានស្រ្តីបម្រើសេវា ៦នាក់ រួមាន ទី១-ឈ្មោះចាន់ រតនា ភេទទី៣ អាយុ២០ឆ្នាំទីលំនៅ:សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះជិន ឧស្សាហ៍ ភេទស្រី អាយុ២០ឆ្នាំទីលំនៅ:ភូមិចំបក់ទ្រាប់ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី៣-ឈ្មោះជួប ស្រីម៉ុច ភេទស្រី អាយុ២០ឆ្នាំទីលំនៅ:ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៤-ឈ្មោះនី ស្រីនីត ភេទស្រី អាយុ២០ឆ្នាំទីលំនៅ: ខេត្តរតនគិរី មុខរបរ:ស្ត្រីបំរេីសេវ៉ា ទី៥-ឈ្មោះខៀវ សិរីសួស្តី ភេទស្រី អាយុ២២ឆ្នាំទីលំនៅ:ខេត្តពោធិសាត់ និងទី៦-ឈ្មោះង្វៀង ធីកាំធូ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាមទីលំនៅ:សង្កាត់ច្បារអំពៅ២ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខបរបំរេីសេវ៉ា ។

លោកបានបន្តថា ជាមួយគ្នានោះ កម្លាំងយើងបានដកហូត ស្រោមអណាម័យប្រីប្រាស់រួច និងមិនទាន់ប្រេីប្រាស់មួយចំនួន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនមេតំហ្វេតាមីនម៉ាទឹកកកiceចំនួន២កញ្ចប់តូច និងឧបករណ៍សំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នទាំងជនសង្ស័យម្ចាស់ហាង និងស្ត្រីបម្រីសេវា កំពុងត្រូវបានសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដេីម្បីចាត់ការតាមនីតិវិធី៕

Loading...