ប៉ូលិសថៃចាប់បាន អ្នកបំផ្ទុះគ្រាប់បែក​ក្នុងទីក្រុងបាងកក

ប៉ូលិស​ក្នុង​ទីក្រុង​បាងកក​និយាយ​ថា ​ពួកគេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក ដែល​បាន​ សម្លាប់​មនុស្ស​ ២០​នាក់​ នៅ​ក្នុង​រដ្ឋធានី​ របស់​ប្រទេស​ថៃ ​កាលពី​ជិត​២​សប្តាហ៍​មុន។

អ្នកនាំពាក្យ​របស់​ប៉ូលិស​បាន​និយាយ​ថា​ ៖ ក្រុម​ប៉ូលិស​បាន​ឆ្មក់​ចូល​ក្នុង​ផ្ទះល្វែង​ ដែល​ត្រូវ​បាន ​ប្រើ​ដោយ​បុរស ​ម្នាក់​នៅ​ភាគ​ ខាងជើង​ ទីក្រុង ​បាងកក​បាន​កាល ពី​ថ្ងៃ​សៅរ៍ និង​បាន​រក​ឃើញ​ សារធាតុ និង​សម្ភារៈ ​ដែល​អាច​បង្កើត​ គ្រាប់បែក។

អ្នកនាំពាក្យ​លោក Prawut Thavornsiri បាន​ឲ្យ​ដឹងទៀតថា “​ជនសង្ស័យ មាន​រូបរាង មើល​ទៅ​ដូចជា ​មនុស្ស​ដែល​ ក្រុម​ប៉ូលិស ​កំពុងតែ​ ស្វែងរក​” ។​

គួរ​បញ្ជក់​ថា ​កាល​ពី​ថ្ងៃទី​១៧ ​ខែ​សីហា ​ឆ្នាំ​២០១៥​មាន​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​កណ្ដាល​ទីក្រុង​បាងកក​ក្បែរ ទី​សក្ការបូជា Erawan ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២០នាក់ និង​រង​របួស​ជា​ច្រើន​នាក់៕

552 2015_08_29_08_49_38_1

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *