ប៉ូលិសបញ្ជូន​សកម្មជន​​ការពារ​​បរិស្ថាន នៅ​តំបន់​​អា​រ៉ែ​ង លោក អា​ឡិច ចេញពី​កម្ពុជា​​ហើយ កាលពី​​យប់មិញ

ភ្នំពេញ៖ លោក​​ Alejandro​ Gonzalez Dividson ដែលជាអនុប្រធានអង្គការ​ មាតាធម្មជាតិ​ ត្រូវបាន​បញ្ជូន​ចេញពី​កម្ពុជា​ហើយ​ កាលពីម៉ោង ៨និង្៥៦នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៥​​ជាមួយការស្រែកតវ៉ា ពីក្រុមអ្នកគាំទ្រប្រមាណ ១០០នាក់ នៅមុខព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ។

មន្រ្តីអាកាសចរណ៍បានឲ្យដឹងថា ជើងហោះហើររបស់លោក Alejandro​ ត្រូវ​បាន​ធ្វើដំណើរ​តាម​ជើងហោះហើរ Thai Airways TG585 ទៅកាន់​ទីក្រុងបាងកកប្រទេស​ថៃ ហើយ​មានការផ្លាស់ប្តូរ ជើងហោះហើរ ហោះឆ្ពោះទៅកាន់ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​។

លោក​​ Alejandro​ Gonzalez Dividson ដែល​ជា​សកម្មជន​ការពារ​តំបន់​អា​រ៉ែ​ង ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួន នៅម៉ោងប្រមាណ១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងភោជនីយដ្ឋាន មួយ កន្លែង ក្បែរផ្សាររាត្រី ក្នុងខណ្ឌដូនពេញ​ បន្ទាប់ពីទិដ្ឋាការរបស់លោក ផុតសុពលភាពកាលពីថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។

ចុចអាន៖ តុក្កតាយក្សបង្ហាញខ្លួនលើកទី៩ នៅសៀមរាប

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថា លោក Alejandro​ មិនត្រឹម តែមិនស្តាប់អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជានោះទេ សូម្បីតែអាណាព្យាបាលរបស់ខ្លួន ពោលឯក អគ្គរដ្ឋទូត អេស្ប៉ាញប្រចាំនៅកម្ពុជាប្រាប់ ឲ្យចេញពីកម្ពុជា ក៏លោកមិនស្តាប់ផងដែរ។

មន្ត្រីជាន់ខ្ពស់​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ​បា​ន​ប្រាប់​ឲ្យដឹង​ដែរថា ការចាប់ខ្លួន​លោក Alexandro Gonzales Davidson ជនជាតិ​អេ​ស្ប៉ា​ញ និង​ជា​អនុប្រធាន​អង្គការ​មាតា​ធម្មជាតិ គឺ​បន្ទាប់ពី​មាន​សេចក្តី ប្រកាស​លេខ​២២៨៧ ប្រ​.​ក របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ សម្រេច​បណ្តេញ​លោក​ Alejandro Gonzalez Dividson​ ចេញពី​ប្រទេស​កម្ពុជា​។នគរបាល​នាយកដ្ឋាន​អន្តោ ប្រវេសន៍ កំពុង​តែ​រៀបចំ​សំណុំ​បែបបទ​បញ្ជូន​លោក​លោក Alejandro Gonzalez Dividsonចេញពី​ប្រទេស​កម្ពុជា​។​

​ជុំវិញ​ករណី​លោក Alejandro ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​នៅក្នុង​លិខិត​ផ្ញើជូន​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ថា ក្រសួង​មហាផ្ទៃតម្រូវ​ឲ្យលោក ​Alejandro Gonzalez Dividson​ ចាកចេញពី​កម្ពុជាមួយ​​​រយៈពេលខ្លី ​ហើយក្រសួងពុំមាន​គោលការណ៍​ហាមឃាត់លោក Alejandro​ ក្នុងការចូល មកប្រទេសកម្ពុជា​វិញនោះទេ​ ​ប្រសិនបើបានបំពេញ​បែបបទ​​និង​មានលក្ខណៈ​គ្រប់គ្រាន់​ដូចជន អន្តោប្រវេសន៍​ដទៃទៀត ស្របតាម​​គោល​ការណ៍ច្បាប់​របស់កម្ពុជា។

​សូមជម្រាបថា លោក Alejandro កាន់​លិខិតឆ្លងដែន​អេ​ស្ប៉ា​ញ​ចាស់លេខ XDA 198043 ផុត​សុពល ភាព ត្រឹម​ថ្ងៃ​១៤ ខែកក្កដា ឆ្នាំ​២០១៥ និង​មាន​ទិដ្ឋាការ​ស្នាក់នៅ​បណ្តោះអាសន្ន​ក​ក្នុង​ព្រះរាជា ណាចក្រ​កម្ពុជា មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥ លោក Alejandro បាន​ទទួល​លិខតឆ្លងដែនអេ​ស្ប៉ាញ​ថ្មី​លេខ XDC 006070 មាន​សុពលភាព​ដល់​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៥៕​

Alex (2)

Alex (3)

Alex (4)

Alex (5)

Alex (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *