ប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំការខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បង្កើតកុងត្រូលជជុះតាមផ្លូវចាំយកលុយពីពលរដ្ឋដឹកអីវ៉ាន់ឆ្លងកាត់

ខេត្តឧត្តរមានជ័យ៖ ប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំការខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឈ្មោះ ជា បានបង្កើតកុងត្រូលជជុះតាមផ្លូវចាំយកលុយពីពលរដ្ឋដឹកអីវ៉ាន់ឆ្លងកាត់ ។

ប្រជាពលរដ្ឋខ្មែរ ដែលរកស៊ីមុខរបរ ដឹកអីវ៉ាន់បន្តិចបន្តួចពីផ្សារថៃ និងដឹកពីកម្ពុជា យកទៅលក់ក្នុងផ្សារថៃ ឆ្លងកាត់តាមច្រកអន្តរជាតិជាំ បានលើកឡើងថា ពួកគាត់ត្រូវបង់ឱ្យស្ថាប័នចម្រុះ ជាច្រើនកន្លែង ជាពិសេសប៉ូលីសសេដ្ឋកិច្ចក្រសួង ទំរាំតែអីវ៉ាន់ដឹក ទៅដល់ទីតាំងលក់ ។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់ត្រូវបង់ឱ្យសមត្ថកិច្ចជាច្រើនស្ថាប័ន ចាប់ពីចំណុចផ្លូវយុទ្ធសាស្រ្តព្រំដែន ក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្នុងនោះ មានស្នាក់ការមួយកន្លែង ដែលនៅជាប់ជើងភ្នំដងរែក និងមានរថយន្តម៉ាកកូរ៉ូឡា ១គ្រឿង ដែលឈប់ចតរថយន្ត ចាំប្រដេញយានជំនិះប្រជាពលរដ្ឋណា ដឹកអីវ៉ាន់ឡើងភ្នំ និងចុះពីលើភ្នំ មិនបង់លុយឱ្យពួកគាត់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា កន្លែងដែលរថយន្តចាំប្រដេញយានជំនិះដឹកអីវ៉ាន់ខាងលើ និងបានប្រើកូនក្មេងម្នាក់ពាក់អាវសុីវិល ចាំយកលុយពីប្រជាពលរដ្ឋដឹកអីវ៉ាន់ គឺជាស្នាក់ការរបស់ប៉ូលីសសេដ្ឋកិច្ចក្រសួង ហើយបើតាមឱ្យដឹងពីមន្រ្តីប៉ូលីសម្នាក់បានប្រាប់ ស្នាក់ការកុងត្រូលជជុះខាងលើ គឺជារបស់លោក ជា តួរនាទីជាប៉ូលីសសេដ្ឋកិច្ចក្រសួង ប្រចាំការខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ប្រជាពលរដ្ឋបាននិយាយថា កុងត្រូលជជុះរបស់ប៉ូលីសសេដ្ឋកិច្ចក្រសួង ក្រោមការគ្រប់គ្រង់របស់ ជា បានបង្កជាព្យុះភ្លៀង តាមប្រមាញ់យ៉ាងស្វិតស្វាញ់ ចំពោះប្រជាពលរដ្ឋរកស៊ីដឹកអីវ៉ាន់បន្តិចបន្តួច មិនបង់លុយឱ្យ បើទោះបីជាប្រជាពលរដ្ឋដឹកអនុផលព្រៃឈើក៏ដោយ។ ប្រជាពលរដ្ឋក៏បាននិយាយថា ក្រៅពីប្រដេញយានជំនិះដឹកអីវ៉ាន់ប្រជាពលរដ្ឋ ស្នាក់ប៉ូលីសសេដ្ឋកិច្ចក្រសួង សូម្បីតែប្រជាពលរដ្ឋដឹកឈើ តាមម៉ូតូ ក៏កូនចៅរបស់លោក ជា ប្រដេញមិនឱ្យចន្លោះនោះដែរ។ ហើយក្រៅពីនោះ ការរិះគន់ពីសមត្ថកិច្ចថា លោក ជា បានដាក់សាច់ញាត់របស់ខ្លួន ដែលមិនមានតួរនាទីអ្វីទាំងអស់ ចាំបើករថយន្តប្រដេញប្រជាពលរដ្ឋ និងបានដាក់កូនក្មេងម្នាក់ ចាំយកពីប្រជាពលរដ្ឋដឹកអីវ៉ាន់ ។

ពាក់ព័ន្ធបញ្ហានេះ គេហទំព័រឧត្តមគតិខ្មែរមិនអាចទាក់ទងសុំការបំភ្លឺពីលោក ជា បានទេ ដោយគ្មានលេខទូរស័ព្ទ ៕

sse (3)

sse (2)

sse (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *