ប៉ូលិសអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បង្ក្រាបមុខសញ្ញាគម្រាមជនបរទេសយកលុយ

ភ្នំពេញ ៖បុរសជាជនសង្ស័យមុខសញ្ញាធ្វើសកម្មភាពគម្រាមវាយយកលុយពីជនបរទេសមា្នក់ ព្រមនិងក្រុមជនពាក់ព័ន្ធនៅក្នុងផ្ទះបើកល្បែងហ្គែម(បាញ់ត្រី) មួយកន្លែង ។ ស្ថិតតាមផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រុសស្រីចំនួន៦នាក់ រួមទាំងសម្ភារវត្ថុតាងមួយចំនួនផ្សេងទៀតផងដែរ ។ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមស្រាវជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៥នេះ ។ តាមសេចក្តីរាយការណ៏ ក្រុមជនសង្ស័យប្រព្រឹត្តនិងពាក់ព័ន្ធដែលត្រូវឃាត់ខ្លួននោះ មិនត្រូវបានគេឱ្យស្គាល់ពីអត្តសញ្ញាណនោះទេ ។
លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា បន្ទាប់ពីមានជនរងគ្រោះជាជនជាតិចិន ដាក់ពាក្យបណ្តឹងទៅនគរបាលយុត្តិធម៌របស់លោក ថាមានជនសង្ស័យគម្រាមវាយយកលុយចំនួន១០០ដុល្លាររួចមក ។ ទើបកំលាំងសមត្ថកិច្ចរបស់លោក ធ្វើការស្រាវជ្រាវតាមរកឃើញនិងឃាត់ខ្លួនបាន ជនសង្ស័យជាមុខសញ្ញាតាមភិនភាគនៃបណ្តឹង ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងទីតាំង ផ្ទះបើកល្បែងហ្គេមបាញ់ត្រីខាងលើ ។និងត្រួតពិនិត្យឆែកឆេររកឃើញដកហូតបាន កាំភ្លើងប្រើហ្គាសបាញ់គ្រាប់កង់១ដើ ម,ដាវសាំម៉ូរ៉ៃ១ដើម,ថ្នាំញៀន១កញ្ចប់តូច,លុយដុល្លារក្លែងក្លាយ៦៥០ដុ ល្លារ ក្នុងនោះលុយពិត១០០ដុល្លារ,ម៉ូតូចំនួន២គ្រឿងពាក់ស្លាកលេខមិនប្រក្រតី , និងមនុស្ស៥នាក់ផ្សេងទៀត(សរុប៧នាក់) ។ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបំភ្លឺនិងកសាងសំណុំរឿង ចំណាត់ការទៅតាមនិតិវិធីច្បាប់ ។

2015_09_10_10_26_08

2015_09_10_10_26_08_1

2015_09_10_10_26_08_2

2015_09_10_10_26_08_3

2015_09_10_10_26_08_4

2015_09_10_10_26_08_5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *