ប៉ូលិស​ចិន​ចាប់​​ក្រុម​អ្នកជួញ​ដូរ​ទារក និង​សង្គ្រោះ​​ទារក​ ៣៧ ​នាក់​

ទូរទស្សន៍​កណ្តាល​ចិន (CCTV ) បាន​រាយការណ៍​ថា ប៉ូលិស​នៅ​ប្រទេស​ចិន​បាន​សង្គ្រោះ​ទារក​៣៧​នាក់ បន្ទាប់ពី​បាន​ព័ទ្ធ​ចាប់​ក្រុម​អ្នកជួញដូរ​ក្មេង​ចំនួន ​១០៣ ​នាក់​នៅ​ទូទាំង​តំបន់​ចំនួន​៤​នៅ​ខេត្ត​ Shandong ​ប្រទេស​ចិន ។​

លោកChen Shiqu នាយក​គ្រប់គ្រង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ក្រសួង​សន្តិសុខ​ធា​រណៈ​ចិន បាន​និយាយថា ពួក​អ្នកជួញដូរ​បាន​រៀបចំ​ទីកន្លែង​ស្នាក់នៅ​សម្រាប់​ពួក​ស្ត្រី​មាន​ផ្ទៃពោះ​ដើម្បី​លក់​កូន​របស់​ពួកគេ ​នៅក្នុង​រោងចក្រ​មួយ​ដែល​គេបោះបង់​ចោល​មួយ​នៅ​ទីក្រុង​Jining ភាគខាងត្បូង​នៃ​ខេត្ត​Shandong ជា​ទីកន្លែង​​ដែល​ស្ត្រី​ទាំងនោះ​បាន​កើត​កូន​របស់​ពួកគេ ។ ទាករ​ក​ទាំងនេះ ត្រូវបាន​គេ​យកចេញ​ទៅ​ភ្លាម បន្ទាប់​ទារក​ទាំងនេ​បានកើត​​មក​នោះ ហើយ​ពួក​ស្ត្រី​ជា​ម្តាយ​របស់​ពួកគេ ក៏​បាន​ត្រឡប់ទៅផ្ទះ​វិញ​។​

​ប៉ូលិស​បាន​និយាយថា ទារក​ម្នាក់​ត្រូវ​បាន​លក់​តម្លៃ​រវាង​ពី ៥០.០០០ យ័ន (៨.៣០០ ដុល្លារ​) និង ៨០.០០០​យ័ន ខណៈពេលដែល ទារិកា​ត្រូវ​បាន​លក់​ក្នុងតម្លៃ​ទាប​ជាង​៕​

baby trafficking

ក្មេងប្រុស​ពីរ​នាក់ លង់ទឹក​ទន្លេ​ស្លាប់ នៅ​ឃុំ​ព្រែក​អញ្ចាញ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *