ប៉ូលិស​និង​អ្នក​តវ៉ា​៣០​នាក់​របួស​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅ​បាងកក

​បាងកក ៖ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​បន្ទាន់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ជន​ស៊ីវិល​និង​ប៉ូលីស​ជាង​៣០​នាក់​បាន​រងរបួស​នៅក្នុង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក​។​

​វីដេអូ​ត្រូវបាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញថា ពី​ប៉ូលីស​វាយ​និង​ទះកំផ្លៀង​អ្នកដទៃ​ដែល​រត់គេច​ពី​ប៉ូលីស ដោយ​ប្រើ​ប្រដាប់ប្រដា​កុបកម្ម​និង​អ្នកខ្លះ​រត់ចោល​ម៉ូតូ​របស់​ពួក​។ វីដេអូ​ផ្សេងទៀត​បង្ហាញ​អ្នក​តវ៉ា​បាន​រត់គេច​ចេញពី​ឧស្ម័ន​ទឹកភ្នែក​នៅ​ភោជនីយដ្ឋាន McDonald មួយកន្លែង​។​

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​បន្ទាន់ Erawan បាន​និយាយថា មន្ត្រីប៉ូលិស​១៣​នាក់ និង​ជន​ស៊ីវិល​២០​នាក់​បាន​របួស​។ ប៉ូលីស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​សកម្មភាព​បង្ក្រាប់​របស់​ពួកគេ​គឺ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ហើយ​ក្រុមអ្នកតវ៉ា ២០​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រំលោភច្បាប់​ប្រមូលផ្តុំ​សាធារណៈ​និង​ប្រមាថ​ព្រះមហាក្សត្រ​។​

​អនុប្រធាន​ប៉ូលីស​ក្រុង​បាងកក​លោក Piya Tavichai បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​“ អំពើហិង្សា​កើតចេញពី​ខាង​ក្រុមអ្នកតវ៉ា​ហើយ​ប៉ូលីស​ត្រូវតែ​ការពារ​ច្បាប់​និង​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​” ៕

Loading...