ប៉ូលិស​វែកមុខ​ជនសង្ស័យ​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ​ ៖​ នគរបាល​ស្រុក​វែង​បាន​តាម​ប្រមាញ់​ជនសង្ស័យ​តាំងពី​យប់​ថ្ងៃ​ទី​៦​ ខែសីហា​ រហូត​ដល់​ម៉ោង​ប្រមាណ​ជា​៦​ព្រឹក​ ថ្ងៃ​ទី​៧​ ខែសីហា​ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ ក្រោយ​ពី​ជនសង្ស័យ​បាន​រំលោភ​ក្មេង​ស្រី​ម្នាក់​អាយុ​៦​ឆ្នាំ​ ។​

​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​កាលពី​ វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ឈើទាល​ជ្រំ​ ឃុំ​ប្រមោយ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​។​ ជនសង្ស័យ​មានឈ្មោះ​ម៉ែ​ន​ ថា​ ហៅ​កែ​ អាយុ​១៩​ឆ្នាំ​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ធ​.​ស​.​ន​ អាយុ​៦​ឆ្នាំ​ ជា​ក្មេង​កំព្រា​ ដោយ​ឪពុក​ម្ដាយ​បាន​លែងលះ​គ្នា​ (​ឪពុក​ទៅ​ថៃ​ ម្ដា​ង​មិនដឹង​ទៅ​ណា​)​ ។​

​កម្លាំង​របស់​លោក​បាន​តាម​ប្រមាញ់​ជនសង្ស័យ​តាំងពី​យប់​កើតហេតុ​រហូត​ដល់​ ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​៧​ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​កាន់​អធិការ​នគរបាល​ស្រុក​ វាល​វែង​ដើម្បី​ធ្វើការ​សាកសួរ​។​

​ក្មេង​ស្រី​រង​គ្រោះជា​កុមារ​កំព្រា​គ្មាន​ទីពឹង​ ហើយ​បងស្រី​ជនសង្ស័យ​ឃើញ​បែប​នេះ​ក៏​យក​មក​ចិញ្ចឹម​។​ នៅ​ថ្ងៃ​កើតហេតុ​នោះ​ បងស្រី​ និង​បងថ្លៃ​ជនសង្ស័យ​មិន​នៅផ្ទះ​ ទើប​ជនសង្ស័យ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​រំលោភ​នៅ​នឹង​ផ្ទះ​នោះ​រហូត​ បាន​សម្រេច​តែ​ម្ដង​៕​

adsew

Loading...

Leave a Reply

Your email address will not be published. Required fields are marked *