ប៉ូលីសខេត្តកំពតបាញ់យុវជនម្នាក់ស្លាប់ ហើយដឹកសពមកប្រគល់ឱ្យគ្រួសារនិងឱ្យលុយ 4500$ ដើម្បីបព្ចាប់រឿង 

 

ខេត្តកំពត៖ មន្ត្រីប៉ូលិសអះអាងថា នេះជាការផ្ទុះអាវុធដោយអចេតនាព្រោះជនរងគ្រោះរត់គេច( យុវជន2 ក្រុមវាយគ្នាហើយក្រុម1រត់គេចដោយសារធ្វើឱ្យភាគីម្ខាងទៀតរបួស) ហើយប៉ូលិសបាញ់បង្អាក់កុំឱ្យរត់ ។

ត្រង់ចំនុចនេះប៉ូលិសខុសទាំងស្រុង ព្រោះថាពេលចុះបេសកកម្ម ប៉ូលិសអាចបាញ់បានលុះត្រាតែភាគីម្ខាងទៀតមានអាវុធ ហើយមានចេតនាចង់តដៃជាមួយប៉ូលិសទើបប៉ូលិសអាចបាញ់ការពារខ្លួនបាន តែបើភាគីម្ខាងទៀតមិនមានអាវុធ ហើយរត់គេច ប៉ូលិសមានសិទ្ធិត្រឹមបាញ់ឡើងលើប៉ុណ្ណោះ តែគ្មានសិទ្ធិបាញ់សំដៅទៅមនុស្សដែលរត់គេចនោះទេ ទង្វើបែបនេះជាទង្វើមនុស្សឃាតដោយចេតនា ហើយមិនអាចយកលុយ 4000$ មកដូរជីវិតមនុស្សម្នាក់បានទេ ។

មហាជនមិនមែនកាន់ជើងក្មេងពាលទេ តែច្បាប់គឺច្បាប់ ហើយអ្នកកាន់ច្បាប់ត្រូវតែគោរពច្បាប់៕

 

Loading...