ប៉ូលីសឃាត់ខ្លួនជនជាតិចិនម្នាក់ ដោយប្រើអាវុធគំរាម និងបង្ខាំងជនជាតិចិនដូចគ្នាក្នុងបន្ទប់ ជំរិតទារប្រាក់ពីជនរងគ្រោះចំនួន២០ម៉ឺនយ័ន

ភ្នំពេញ៖ កម្លាំងនគរបាលបានចុះបង្រ្កាបនិងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ កាលពីវេលាម៉ោង០៩៖០០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបរិវេណកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីប្រើអាវុធខ្លីម៉ាក K៥៩ គំរាមបង្ខាំងជនរងគ្រោះដែលជាជនជាតិចិនដូចគ្នា ដាក់ក្នុងបន្ទប់ រួចជំរិតទារប្រាក់ពីជនរងគ្រោះចំនួន២០ម៉ឺនយ័ន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វិន តៃ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ និងទីលំនៅមិនស្គាល់ វត្ថុតាង ដកហូតបាន មានអាវុធខ្លីច១ដើមម៉ាកk៥៩ បង់និងគ្រាប់ចំនួន៧។ ចំណែកឯជនរងគ្រោះ ឈ្មោះ លី ឈិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អ៊ូ ឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានដាក់ពាក្យប្តឹង ជនទាំង៥នាក់ពី បទប្រើកាំភ្លើងភ្ជង់គំរាមបង្ខាំងជំទារប្រាក់២ម៉ឺនយ័ន បើមិនព្រមវេរលុយចូលកុងទេ និងមិនអាចចេញពីបន្ទប់ ។

ប្រភពបន្តថា កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២០ មានជនជាតិចិនមួយក្រុមមានគ្នា៥នាក់ ក្នុងចំណោមម្នាក់ ជាជនសង្ស័យរាប់អានដូចមិត្តភ័ក្រ្ត តែបែរជាលួងលោមឲ្យមកបន្ទប់ ដោយមានមនុស្ស៤នាក់ផ្សេងទៀត។ នៅក្នុងបន្ទប់បានយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ ជាជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយ២០ម៉ឺនយ័ន។ ក្រោយមកជនរងគ្រោះ បានយកលុយឲ្យជនសង្ស័យ ទើបដោះលែងមកវិញ។

ប្រភពបន្តថា លុះដល់យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ជនរងគ្រោះបានជិះរថយន្តដើរលេងជាមួយមិត្តភ័ក្រ្ត តាមផ្លូវក៏ឃើញបុរសជាជនសង្ស័យបានភ្ជង់កាំភ្លើងខ្លួនជំរិតយកលុយអស់២០ម៉ឺនយ័ននោះក៏ចាប់យកមកប្រគល់ឲ្យនគរបាល ហើយប៉ូលីសក៏បានឆែកឆេរក្នុងកាបូបខ្មៅ បានរកឃើញអាវុធខ្លីម៉ាក k៥៩១ដើម ។ ក្រោយពីសាកសួរ នគរបាលបានឃាត់ខ្លួន ជនសង្ស័យជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Loading...