ប៉ូលីសបំបែកសំណុំរឿងឃាតកម្មសម្លាប់ប្លន់យកម៉ូតូឃាត់ខ្លួន២នាក់ឪពុកនិងកូន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ ២នាក់ ត្រូវជាឪពុកនិងកូន ត្រូវសមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីប្លន់សម្លាប់ យកម៉ូតូជនរងគ្រោះ ហើយគេចខ្លួនបានតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ករណីបង្ក្រាប មុខសញ្ញាប្លន់សម្លាប់ជនរងគ្រោះ យកម៉ូតូនេះ បានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសម្នាក់ត្រូវបាន ជនមិនស្គាល់មុខ សម្លាប់យកមកប្លុងចោល នៅចំណុចស្តុំ ស្ថិតក្នុងភូមិក្រោលជី ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសមានឈ្មោះ ជឹម សុផាត អាយុ ៤៣ឆ្នាំ និងឈ្មោះ អេង សុផា អាយុ ២០ឆ្នាំ អ្នកទាំង ២ ជាឪពុកនិងកូន រស់នៅក្នុងភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ នៅវេលាម៉ោង ៧ទៅ៨ យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ជនដៃដល់ឈ្មោះ អេង សុផា ត្រូវបានឪពុកឈ្មោះ ជឹម សុផាត ជូនមកខេត្តកំពង់ឆ្នាំង ទៅសួនច្បារ ទារលុយពីគេជំពាក់ ក្រោយមកជនល្មើស បានហៅជនរងគ្រោះ មកសួនច្បារ ហើយក៍ខ្ចីលុយ ១០០០០រៀល អោយឪពុក ត្រឡប់មកផ្ទះវិញ។

ជនរងគ្រោះនិងជនល្មើស បាននាំគ្នាចូល ហាងខារ៉ាអូខេ៩៨ កំពង់ឆ្នាំង និងបាននាំគ្នា ទៅរកផឹកស៊ី នៅហាងព្រៃខ្មែរ តែនៅពេលទៅដល់ ហាងបានបិទទ្វារ ក៍ត្រឡប់មកផឹកស្រាថូ រួចមកដេក នៅផ្ទះសំណាក់ មួយកន្លែង ដែលគេមិនចាំឈ្មោះ។ មួយសន្ទុះក្រោយមក ជនរងគ្រោះបាននាំគ្នា ទៅផ្ទះសង្សារ នៅព្រលានក្រាំងលាវ រួចទូរស័ព្ទហៅតែសង្សារ តែនាងមិនលើកទូរស័ព្ទ ហើយជនល្មើសបានប្រាប់ថា ឈប់ទូរសព្ទ័ ហើយជនរងគ្រោះ បាននិយាយថា ចរិកថោកអញ្ចឹង បានជាគ្មានសង្សារ។ ពេលនោះជនល្មើសថា និយាយអញ្ចឹង ប្រយត្ន័ងាប់ ហើយជនល្មើស បានបបួលជនរងគ្រោះ ទៅផ្ទះជនល្មើស នៅក្រោលជី ហើយជនរងគ្រោះថា ផ្ទះអញ្ចឹង។

សមត្ថកិច្ចបានអោយដឹង បន្ថែមទៀតថា នៅពេលទៅដល់ផ្ទះ ជនដៃដល់ បានដើរចូលក្នុងផ្ទះ គោលបំណងរកខ្សែ តែរកមិនបាន ជនល្មើសបានយកអង្រែ រួចដើរវៀងមកពីខាងក្រោយ វ៉ៃក្បាលជនរងគ្រោះពីក្រោយ និងវ៉ៃបំពង់ក រួចអូសយកទៅដាក់ នៅគៀនរបង ដោយបន្តវាយពីក្រោយពីមុខ រហូតដល់ស្លាប់ ខណះដែលជនរងគ្រោះ កំពុងនិយាយទូរស័ព្ទ នៅលើម៉ូតូ។ ក្រោយមកជនល្មើស បានជិះម៉ូតូទាំងយប់ ត្រឡប់មកផ្ទះវិញ ដោយមានប្រជាពលរដ្ឋ ភ្ញាក់ដាំបបរទៀបភ្លឺ បានឃើញជនល្មើសជិះម៉ូតូ មិនបើកភ្លើងចូលផ្ទះ។

លោកវរសេនីយ៍ឯក ប៉ុល វុទ្ធី ស្នងការរង ទទួលបន្ទុកកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្រោយពីប្លន់យកម៉ូតូជនរងគ្រោះ ជនល្មើសបានជិះ យកទៅលាក់នៅក្នុង កុដិវត្តវិហាលួង។ សមត្ថកិច្ចបានស្រាវជ្រាវ តាមជាប់រហូត និងបានក្តាប់មុខសញ្ញាជនល្មើសជាប់ ឈានដល់ការបំបែក សំណុំរឿងដ៍ក្តៅមួយនេះ និងចាប់ខ្លួន២ នាក់ឪពុកនិងកូន ដែលជាជនដៃដល់ បានភ្លាមៗផងដែរ។ ក្នុងនោះសមត្ថកិច្ច ដកហូតបានម៉ូតូ ដែលជនល្មើសប្លន់សម្លាប់ យកពីជនរងគ្រោះ មានម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FD4747។

ជនល្មើសត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនមកសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ជនរងគ្រោះក្នុងករណីប្លន់សម្លាប់ មានឈ្មោះ យ៉ាត សុជាតិ អាយុ ២៧ឆ្នាំ ជាមន្ត្រីមន្ទីរធម្មការ ខេត្តកំពង់ឆ្នាំង ជាគ្រូបង្រៀន នៅក្នុងសាលាពុទ្ធិកវត្តខ្សាម ត្រូវបានជនល្មើស វ៉ៃប្លន់សម្លាប់ យកម៉ូតូ មានស្នាមរិតកក និងមានស្នាមបែកក្បាល ផ្នែកខាងក្រោយ នៅលើខ្លួនសព មានសល់ខ្សែចង្កេះ ប្រាក់មួយខ្សែរ និងចិញ្ចៀនមួយវង់ មានដាំត្បូងធម្មតា

Loading...

Leave a Reply

Your email address will not be published. Required fields are marked *