ប៉ូលីសប៉ុស្តិ៍តាខ្មៅនិងជនសង្ស័យចំនួន៥នាក់ លួចជួញដូរគ្រឿងញៀន ត្រូវអាវុធហត្ថក្រុងតាខ្មៅបង្ក្រាប

ខេត្តកណ្តាល​ ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅម្នាក់ និងជនសង្ស័យចំនួន៥នាក់ ពាក់ពន្ធ័រឿងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ដោយមានការបញ្ជាពីសំណាក់ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាវអាវុធហត្ថខេត្តកណ្តាល សម្របសម្រួលដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការណ៍ឃាត់ខ្លួន និងឆែរឆេរទីតាំងផ្ទះរបស់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងបក្ខពួក បានគ្រឿងញៀនជិត១០កញ្ចប់ មានធំ មានតូច និងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍ចុះប្រតិបត្តិការណ៍បង្ក្រាបនេះ ថ្ងៃសៅរ៍ ០៤កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២០ ខែមករា គ.ស ២០១៨ វេលាម៉ោង ១៥:០០នាទី នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យចំនួន៥នាក់ទី១ឈ្មោះ សរ រិទ្ធិយ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប ជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1PQ 5622 ទី២ឈ្មោះ ណែម ភារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ មានមុខរបរ មិនពិតប្រាដ ,ទី៣ឈ្មោះ ញែម និត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៤ឈ្មោះ ញែម ស្រីម៉ៅ ភេទស្រី អាយុ៤៤ មុខរបរ មិនពិតប្រាកដ និងទី៥ឈ្មោះ លាង វិចិត្រ ភេទប្រុស អាយុ៣២ មុខរបរ មន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅ ជិះម៉ូតូ១គ្រឿង ម៉ាក scoopy ពណ៌ ស្វាយ ពាក់ស្លាកលេខ កណ្តាល 1S 8789 ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន៨ កញ្ចប់ (មធ្យម២ តូច៦) ទូរសព្ទចំនួន២ គ្រឿង ម៉ាក SAMSUNG។

មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ កម្លាំងកងរាជអាវុធហត្ថ​ ក្រុងតាខ្មៅ បានទទួលបានការ រាយការណ៍ពីប្រជាពលរដ្ឋថាមានការចែកចាយនូវសារធាតុញៀន​ នៅទីតាំងខាងលើ ហើយដោយមានការសម្របសម្រួល​ ពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាត ចុះបង្ក្រាបទីតាំងនៅនិងកន្លែង។ ជនសង្ស័យ រួមនឹងវត្ថុតាងកំពុងឃាតខ្លួននៅអាវុធហត្ថក្រុងតាខ្មៅដើម្បីបន្តនីតិវិធី៕

 

Loading...