ប៉ូលីសវរៈការពារព្រំដែនគោក លេខ៦២៣ ស្លាប់នៅក្នុងឡាន ដោយមិនដឹងមូលហេតុ

ខេត្តរតនគិរី ៖ កម្លាំងនគរបាល វរការពារព្រំដែនគោក លេខ៦២៣ បានស្លាប់នៅក្នុងរថយន្តរបស់ខ្លួន ដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចប៉ុស្តិ៍ សង្កេតការណ៍អូរលាវ ស្ថិតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិក្វែង ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ហើយប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ច ឲ្យចុះទៅពិនិត្យ។

លោកវរសេនីយ៍ឯក ងួន សុវណ្ណា មេបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៦២៣ បានឲ្យដឹងថា មន្ត្រីនគរបាលដែលស្លាប់នោះ មានឈ្មោះ បូ សារិន អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ជានាយរង បុស្តិ៍សង្កេតការណ៍ លេខ៧០១ ប្រពន្ធឈ្មោះ អែម មឹម អាយុ ៥៥ឆ្នាំ មុខរបរជាមេផ្ទះ មានកូនស្រីចំនួន ២នាក់ មានទីលំនៅ ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានស្លាប់ដោយសារខ្យល់គ នៅក្នុងឡាន ម៉ាកម៉ុងតេរ៉ូ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2C-8533 ដែលគាត់បានបើកឡាន ទៅប្រទេសវៀតណាម ដើម្បីទិញម្ហូបអាហារ យកមកបរិភោគ នៅក្នុងប៉ុស្តិ៍សង្កេតការណ៍ ព្រោះទឹកដីខ្មែរគ្មានផ្សារ នៅក្បែរនោះទេ បើមកទិញម្ហូបនៅផ្សារ មានចំងាយរហូតដល់ ៧០គីឡូម៉ែត្រ ឯណោះ។

ការស្លាប់របស់មន្ត្រីនោះ មិនអាចសុំការបំភ្លឺ ពីលោកប្រធានការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្របានទេ ដោយលោកបញ្ជាក់ថា រងចាំការស្រាវជ្រាវ អោយគ្រប់ជ្រុងជ្រោយ ទើបអាចបញ្ជាក់ពីមូលហេតុ នោះបាន។ បច្ចុប្បន្នសាកសពជនរងគ្រោះ សមត្ថកិច្ចព្រហ្មទណ្ឌ និងសមត្ថកិច្ច បច្ចេកទេសវិទ្យាសាស្ត្រ ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ផងដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *