ប៉េអឹមម្នាក់បាញ់សម្លាប់ខ្លួនឯង មិនដឹងមូលហេតុ

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ សង្ស័យថា បានយកកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើល ។ ករណីនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ដោយពេលនេះកំពុងបើកការស្រាវជ្រាវនៅឡើយ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការបាញ់សម្លាប់ខ្លួនឯងនេះ ស្ថិតនៅក្បែររង្វង់មូលខាងកើត ស្ពានលីយ៉ុងផាត់ ស្ថិតនៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីរសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៧។ ជនរងគ្រោះមានឈ្មោះ ឃុត សាវុធ អាយុ៣៧ឆ្នាំ​ជាមន្ត្រីកងរាជអាវុធហត្ថ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកអនុសេនីយ៍ទោ ម៉េង សារ៉ាត់ នាយនគរបាលប៉ុស្ដិ៍ព្រែកតាសេក បានប្រាប់ប្រភពព័ត៌មានថា មិនទាន់ដឹងពីមូលហេតុទេ មកទល់ពេលនេះព្រោះមន្ត្រីជំនាញ កំពុងសហការ ត្រួតពិនិត្យកោសល្យវិច្ច័យលើសព ៕

Loading...