ប៉េអឹម និងប៉េអឹម ឈ្លោះគ្នារឿងលេងបាល់ទាត់ វាយគ្នាបែកក្បាល៣នាក់នៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ជនអាងអំណាចជាស្បែកប៉េអឹម បង្កជម្លោះ វាយតប់គ្នាក្នុងតារាងបាល់ទាត់បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ដោយគ្រាន់តែរឿងទំនាស់ពាក្យសម្តីបន្តិចបន្តួចប៉ុណ្ណោះ ។ ដោយឡែកប្រភពមួយទៀត បានខ្សឹបថា រវាងជនបង្ករបួសស្នាម នឹងជនរងគ្រោះរងរបួសបែកក្បាលនោះ សុទ្ធជាមន្ត្រីកងរាជអាវុធហត្ថដូចគ្នា ហើយការឈានដល់ផ្ទុះហិង្សាបែបនេះ ដោយសារតែលេងបាល់ជាមួយគ្នា ហើយដៀមដាមពាក្យសម្តីទៅវិញទៅមក បណ្តាលឲ្យក្តៅស្លឹកត្រចៀក ក៏កេណ្ឌគ្នាមកប្រយុទ្ធឆៅតែម្តង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីអាវុធហត្ថម្នាក់ដែលគេស្គាល់ឈ្មោះ ប៉េង ផល្លែន ឋានន្តរៈសក្កិ ព្រិន្ទបាលអត្តលេខ ១៩៧៣៩៣ ប្រចាំការនៅប៉ុស្តិ៍ ៥៦៨ នៅ ចំណុចដីថ្មី ស្ថិតក្នុងភូមិប្រជាធម្មខាងលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានជនរងគ្រោះ៣នាក់ ចោទប្រកាន់ ទី១ ឈ្មោះ ច្រេង សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ,ទី២ ឈ្មោះរស់ ប៊ុនថង ភេទប្រុស អាយុ២៧ឆ្នាំ និងទី៣ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចោទប្រកាន់ ពីបទប្រើហិង្សាកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ។

តាមការការបំភ្លឺពីយុវជន៣នាក់ដែលរងគ្រោះបានរៀបរាប់ឲ្យដឹងថា កាលពីល្ងាច ថ្ងៃទី៥ ខែមិថុនា កន្លងមកនេះ ពួកគេបាននាំគ្នា ទៅលេងបាល់ទាត់ នៅម្តុំដើលស្រល់ ជាមួយ គ្នា និងមន្ត្រីអាវុធហត្ថចប់ចោទខាងលើនេះ បានមានជម្លោះពាក្យសម្តី គ្នាបន្តិចបន្តួចសោះ តែត្រូវបានសម្របសម្រួលគ្នាបញ្ចប់រឿងផងដែរ ។ លុះស្អែកឡើង នៅល្ងាចថ្ងៃទី៦ មិថុនា ជនដៃដល់ ខាងលើ បាននាំបក្ខពួករបស់គេ ១ក្រុមមានគ្នាប្រមាណជាង១០នាក់ បានទៅបង្កជម្លោះម្តងទៀត នៅកន្លែងទាត់បាល់ នោះ ដោយស្រែកខ្លាំងៗ ថាខ្លួនជាមន្ត្រីអាវុធហត្ថ មិនខ្លាចអាណា ទាំងអស់ ហើយមានគ្នីគ្នាបានព្រួតគ្នា វាយទៅលើ ជនរងគ្រោះបណ្តាលរងរបួស យ៉ាងដំណំរៀងៗខ្លួនតែម្តង ។

ប្រភពបន្ថែមទៀតថា ក្រោយពេលកើតហេតុពួកគេត្រូវបាន អ្នកនៅជិត នោះមកជួយឃាត់ក្រុមជនដៃដល់ កុំឲ្យវាយធ្វើបាបមកលើរូបគេបន្តទៀត កុំអីមិនដឹងថា វាសនារបស់ពួកគេនិងទៅជាយ៉ាងណា ។ ជនបង្កម្នាក់ត្រូវគេស្គាល់ ជាមន្ត្រីប៉េអឹម ឈ្មោះប៉េង ផល្លែន ជិះរថយន្តម៉ាក LEXUS សេរី ៥៧០ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 2 A N-9669 ។ ប្រភពខ្សឹបថា ប៉េអឹមម្នាក់នេះហើយ ជាអ្នកបើកទីតាំងល្បែងខុសច្បាប់ភ្នាល់បាល់ តាមអនឡាញ ក្រុងប៉ោយប៉ែត ។

ជុំវិញបញ្ហាទាំងអស់ខាងលើមន្ត្រីអាវុធហត្ថខាងលើនេះរងការចោទប្រកាន់នោះ មិនអាចសុំការបំភ្លឺបានឡើយព្រោះពុំមានអ្វីទំនាក់ទំនងបានឡើយ។

បើតាមប្រភពផ្សេងបានបង្ហើបថា តាមពិតភាគីទាំង២ ជាមន្ត្រីរាជកាដូចគ្នា ហើយការវាយប្រតប់ គ្នានេះ មិនមែនក្នុងឯកសន្ឋានជាមន្ត្រីឡើយ តែជាលក្ខណ:កីឡា រឿងទាំងនេះ កើតចេញពីការលេងកីឡាប៉ះពៀរ មិនអនុគ្រោះអោយគ្នាតែប៉ុណ្ណោះ។ ភាគីទាំង២បាន ផ្លែផ្កាដៀមដាមប្រមាថនឹងស្រែកបោះពាក្យថាប៉ោយប៉ែតកុំចង់លេងជាមួយគេ ដោយពោលពាក្យ ដដែលជាដដែលមិនចេះចប់នោះក៏កើតជាកំហឹងវាយតប់គ្នាតែម្តង ៕

21
66
55
44
1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *