ប៉េអឹម ស៊ឹង អាន សក្កិបួនកន្លះ ប្រចាំទិសស្រុកឆ្លូង រងចោទ យកផ្លូវជាតិធ្វើអាជីវកម្ម

ខេត្តក្រចេះ៖ មន្រ្តីជាន់ខ្ពស់អាវុធហត្ថមួយរូប ដែលអះអាងថា មានលិខិតបញ្ជាបេស កម្មប្រចាំទិសស្រុកឆ្លូងបានរងការចោទ ប្រកាន់និងរិះគន់ពីពលរដ្ឋនៅស្រុកឆ្លូង ក៏ដូចជាពីមជ្ឈដ្ឋានផ្សេងៗជាច្រើនទៀតថា សព្វថ្ងៃមន្រ្តីអាវុធហត្ថរូបនេះកំពុងតែយកផ្លូវជាតិក្នុងទី ប្រជុំជនស្រុកមកធ្វើអាជីវកម្ម ជំរិតទាលុយពីពលរដ្ឋដែលមានរបរដឹកជញ្ជូនអនុផលព្រៃ ឈើជាលក្ខណះគ្រួសារ ។

មន្រ្តីជាន់ខ្ពស់អាវុធហត្ថខេត្តដែលរងការចោទប្រកាន់ និងរិះគន់ពីពលរដ្ឋនៅស្រុកឆ្លូងរូបនេះឈ្មោះ ស៊ឹង អាន មានឋានន្តរសក្កិថ្នាក់វរសេនីយ៍ទោ មានតួនាទីជានាយរងសេនាធិ ការខេត្តនិងអះអាងថា មានលិខិតបញ្ជាបេសកម្មពីបញ្ជាករកងរាជអាវុធហត្ថខេត្ត ក្នុងភារៈ កិច្ចមកប្រចាំទិសនៅស្រុកឆ្លូងដើម្បីទប់ស្កាត់និងបង្ការបទល្មើសផ្សេងៗ ។

ការចោទប្រកាន់បីពលរដ្ឋមកលើមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរូបនេះ ថា បានបង្ក សកម្មភាពភាព ធ្វើឲ្យប៉ះពាល់អារម្មណ៍ធ្ងន់ ពលរដ្ឋ និងក៏តែងតែទទូចស្នើឲ្យអាជ្ញា ធរស្រុកមានវិធានការដែរនោះ គឺបានកើតមានឡើងបន្ទាប់ពីលោកវរសេនីយ៍ទោ ស៊ឹង អាន បាន មកធ្វើសកម្មភាពកាក់ឡាន ក៏ដូចជាម៉ូតូ និងរឺម៉កដឹកឈើនៅស្រុកឆ្លូងដើម្បីជំរិតទារ លុយមានរយះពេលជាច្រើនឆ្នាំមកហើយនោះ ។

មានការលើកឡើងថា ក្នុងសកម្មភាពដែលលោកវរសេនីយ៍ទោ ស៊ឹង អាន បានមក បំពេញការងារក្នុងភារៈកិច្ច ដែលអះអាងថា មកទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅស្រុកឆ្លូង មានរយៈពេលរាប់សិបឆ្នាំមកហើយនោះ គឺមន្រ្តីអាវុធហត្ថរូបនេះមិនធ្លាប់បានធ្វើសកម្មភាព អ្វីមួយឲ្យស្របទៅតាមតួនាទី ដើម្បីបម្រើផលប្រយោជន៍សង្គមនិងពលរដ្ឋក្នុងស្រុកឆ្លូង នោះទេ ក្រៅពីការដេញប្រមាញ់ម៉ូតូ រទះ ក៏ដូចជារឺម៉កដឹកឈើ ដើម្បីកាក់ទារលុយ និងជម្រិត ទារលុយពីម្ចាស់ ទៅតាមការកំណត់ជាថ្នូរទៅនិងការមិនចាប់រឹបអូសដែលទង្វើនេះ បានធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ពលរដ្ឋធ្ងន់ធ្ងរទៅវិញ។ នេះបើតាមការលើកឡើងពីពល រដ្ឋជាច្រើនដែលប្តឹងរាយការណ៍មកអ្នកសារព័ត៌មាន។

មិនអាចស្វែករកការបំភ្លឺទៅលោកវរសេនីយ៍ទោ ស៊ឹង អាន នៅជុំវិញការចោទប្រកាន់ នេះ បានទេនៅថ្ងៃទី១៣ ខែមិថុនា តែបើតាមការបញ្ជាក់របស់អភិបាលស្រុកឆ្លូង គឺ លោក ហេង ស៊ីថា បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ថា កន្លងមក គណៈបញ្ជាការភាពស្រុកឆ្លូង ធ្លាប់ហៅមន្រ្តីអាវុធហត្ថរូបនេះ មកសួរនាំក្រោយពីទទួល បានការប្តឹងរាយការណ៍ របស់ពលរដ្ឋជាច្រើនលើកច្រើនសាររួចមក។

លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា ក្រោយការហៅមកសួរនាំ អាជ្ញាធរស្រុកបានដាក់ការឃ្លាំមើលលើសកម្ម ភាពរបស់មន្រ្តីអាវុធហត្ថរូបនេះ ហើយក៏និងមានវិធានការរាយការណ៍ទៅគណៈបញ្ជាការ ឯកភាពខេត្ត ប្រសិនមន្រ្តីអាវុធហត្ថរូបនេះនៅតែបន្តសកម្មភាពមិនគោរពតាមការណែនាំ ទេនោះ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *