ប៉ះគ្នា​មួយ​ប្រ៉ាវ​ ប្រជាជន​២៣០​គ្រួសារ​បាន​ដី​៤៦០​ហិកតា ​ពី​ក្រុមហ៊ុន​កៅស៊ូ​មេ​មុត​

ខេត្តក្រចេះ​៖ ​បន្ទាប់ពី​បាន​ប៉ះ​ទ​ង្គិះ​គ្នាន​មួយ​ប្រាវ​របួស​ប្រជាពលរដ្ឋ​២​នាក់​ជម្លោះ​ដណ្តើម​ដី​ជាមួយ​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​នៅ​ក្រចេះ​ត្រូវបាន​បញ្ចប់​ហើយ ​។ ​ប្រជាពលរដ្ឋ​ទាំង​២៣០​គ្រួសារ​ នៅ​ឃុំ​២​ធ្នូរ ស្រុក​ស្នួល ខេត្តក្រចេះ​នោះ ត្រូវបាន​ខាង​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ខូ អិ​ល ធី ឌី និង​អាជ្ញាធរ សម្រេច​ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ក្នុង​មួយ​គ្រួសារ​បាន​ដី ២​ហិកតា​។​

បើ​ចឹ​ង​យូ​រហើយ ​វា​មិន​ខាត​នយោបាយ​ទេ​។ ​ព្រោះ​តេ​ជោ​សែន ​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​ប្រកាស​ហើយ​ថា ​ដី​របស់​ម៉ែ​លោក​ឯង​?​ បើ​មិនមែន​ទេ​ ឲ្យ​ប្រជាពលរដ្ឋ​ទៅ ​។​

​សូមបញ្ជាក់ថា ​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៏ ៧​រោជ​ខែផល្គុន​ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ​ខែ​មិនា​ឆ្នាំ ២០១៨ បាតុករ​ពីរ​នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង ២០០ នាក់​ប្រដាប់​ដោយ​កាំបិត ពូថៅ ដែល​ចេញមក​តវ៉ា​បិទផ្លូវ​ជាតិ​76Aព្រោះខឹងគេឈូសយកដី រហូត​ឈានទៅដល់​ការប្រើ​ដប​សាំង គប់​មកលើ​សមត្ថកិច្ច​ត្រូវបាន​បាញ់​ឲ្យ​រងរបួស​។​

​ករណីនេះ​កើត​នៅ​ចំណុច​ច្រកចូល​របស់​ក្រុមហ៊ុន​មេមត់ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ រវាង​ប្រជាពលរដ្ឋ​ជាង​២០០​នាក់ ដែលមាន​ទំនាស់​ដីធ្លី ជាមួយ ក្រុមហ៊ុន​មេមត់ ដោយសារ​ខឹង នឹង​កំលាំងចំរុះ​ចុះ​រុះរើ​ផ្ទះ​របស់​ពួកគាត់​នៅតាម​ក្រវាត់​ព្រំដី​ក្រុមហ៊ុន​មេមត់ ដែលមាន​ទំនាស់​មិនទាន់បាន​ដោះស្រាយ​រួចរាល់​រាប​ឆ្នាំ​មកហើយ​។

​ប្រជាពលរដ្ឋ​តវ៉ា របួស​២​នាក់ ឃាត់ខ្លួន​០៧​នាក់ មក​អធិការ​ស្រុក​ស្នួល ។

​មាន​សេចក្តីរាយការណ៍​ថា​៖ ក្រុមហ៊ុន​មេមត់​ជា​ក្រុមហ៊ុន​របស់លោក​ជំទាវម្នាក់ ​ដែលមាន​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩.៨៥០​ហិកតារ​) សម្រាប់​ដាំ​ដំណាំ​កៅស៊ូ​រយៈពេល ៥០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០៨ ដោយបាន​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ៥២៧​គ្រួសារ ដែល​បាន​តាំង​ទីលំនៅ​ត្រង់ចំណុច​១០៩ ដល់ ១១៥ ឋិត​នៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ ៕

 

Loading...