ប៊ុត សីហា និង​ប៉ាច គីមមួយ ចាប់ដៃគ្នាធ្វើ​ឲ្យ​កក្រើកឆាក នៅខេត្ត​​ពោធិ៍សាត់ (មានវីដេអូ)

ពោធិ៍សាត់៖ លោក​ ប៊ុត សីហា​ដែល​ជាតារា​ចម្រៀង​ថ្មី​របស់​ផលិត​កម្ម​ហង្សមាស​ត្រូវបាន​កំពុង​បញ្ចេញ​ទេព្យ​កោសល្យ​​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្តផ្សេងៗ។ ហើយ​កាលពីម្សិលមិញ​នេះ នាថ្ងៃអាទិត្យ ទី ១ ខែ កុម្ភៈ ក្នុងកម្មវិធី តន្ត្រីទេស​ចរណ៍ របស់ ក្រុមហ៊ុនភេសជ្ជះ ខារ៉ាប៉ាវ ដែលធ្វើការ​ផ្សាយផ្ទាល់ ចេញពីទី​រួមខេត្ត ពោធិ៍សាត់នោះ គេសង្កេតឃើញ មាន​វត្ត​មាន បេក្ខភាព The Voice Cambodia ចំនួនពីរដួង នោះគឺ ម្ចាស់ជ័យ​លាភី រដូវកាលទីមួយ ប៊ុត សីហា និងមិត្តរួម Coach សុវណ្ណរាជ កញ្ញា ប៉ាច គីមមួយ។

ក្នុងនោះដែរ ប៊ុត សីហា និង ប៉ាច គីមមួយ បានចាប់ដៃគូគ្នា បកស្រាយ​នូវបទចម្រៀង ឆ្លងឆ្លើយ ចំនួន ពីរបទ។ បទ​ទីមួយ មានចំណងជើងថា «បង្ខំចិត្តបែក» ដែលមាន ម្ចាស់សំនៀងដើម នីកូ និង Angella ខណៈបទទីពីរ ជាបទរបស់ លោក ខេមរៈ សិរីមន្ត រួមជាមួយនឹង សុខ ពិសី ក្រោមចំណងជើងថា «បែករហូត» ដោយអ្នកទាំងពីរ ពិតជាធ្វើបានល្អ រហូតទទួលបាន សម្លេងហ៊ូរកញ្ជៀវ ពីទស្សនិកជន លាយលំនឹង ស្នូរទះដៃ យ៉ាងកងរំពង ពេលឆាកតន្ត្រី ផងដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *