ប័ណ្ណបើកបរ​អាស៊ាន ត្រូវបាន​ជំរុញ​ឲ្យ​មាន មុន​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​មកដល់

ប្រធាន​សមាគមន៍​ធ្វើដំណើរ​ក្នុងស្រុក នៅ​ប្រទេស​ថៃ លោក យុ​ត​ថា​ឆៃ សុន​ថន​រ៉ា​តា​ណា​វ៉េ​យ បាន​ថ្លែង​នៅថ្ងៃនេះ​ថា សមាគម​របស់លោក មាន​ផែនការ ប្រគល់​លិខិត​មួយច្បាប់​ទៅកាន់​រដ្ឋមន្ត្រី​ទេសចរ​និង​កីឡា​នៃ​ប្រទេស​ថៃ លោក កប់​កាន វ៉ា​តា​ណាវ​រែង​គុល ដោយជំរុញ​ឲ្យ​ក្រសួង​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ រួម​នឹង​មន្ត្រី​នៃ​ប្រទេសជិតខាង បង្កើត​ឲ្យ​មាន​ប័ណ្ណបើកបរ អាស៊ាន ក្នុង​គោលដៅ​ឲ្យ​ក្រុម​ទេសចរ​អាច​ប្រើ​រថយន្ត​ផ្ទាល់ខ្លួន ចូលទៅ​ទស្សនា​បណ្តា​ប្រទេស​ក្នុង​ប្លុក​តែមួយ ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរ​អាស៊ាន។

លោក បាន​បន្តទៀតថា លោក​ចង់​ឲ្យ​មានការ​ព្រមព្រៀង​ឲ្យ​មាន​ប័ណ្ណបើកបរ​បែបនេះ មុនពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ឈានចូល​មកដល់ ក្នុងពេលឆាប់ៗ ពោលគឺ​នៅ​ឆ្នាំ២០១៥នេះ​តែម្តង។

យ៉ាងណាក៏ដោយ ប្រធាន​សមាគមន៍​ធ្វើដំណើរ​ក្នុងស្រុក នៅ​ប្រទេស​ថៃ រូបនេះ​បាន​បញ្ជាក់ថា ផ្អែក​តាម​សំណើ​របស់​សមាគម​រប​ស់លោក​ការប្រើប្រាស់​យានជំនិះ​ផ្ទាល់ខ្លួន​របស់​ក្រុម​ទេសចរ​បរទេស​ចូលមក​ទឹកដី​ថៃ គឺ​ត្រូវ​កំណត់ ចម្ងាយ ក្នុងនោះ ដូចជា​ពី​ព្រំដែន​ប្រទេស​ម៉ាឡេស៊ី មិនគួរ​ឲ្យ​បើកបរ​លើសពី២០០គីឡូម៉ែត្រ ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទេ៕

ប្រភពពី The Nation

Loading...

Leave a Reply

Your email address will not be published. Required fields are marked *