ប្ដីចាក់សម្លាប់ប្រពន្ធ សង្ស័យបណ្ដាលដណ្ដើមលុយ៥០០០រៀល ទិញស្រា

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចំរុះសហការចុះពិនិត្យ និងស្រាវជ្រាវករណីឃាតកម្ម ប្ដីប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ ដែលគេសង្ស័យអាចបណ្ដាលមកពីរឿងលុយចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹកបន្ត ខណៈគេដឹងបុរសជាជនសង្ស័យស្រវឹងអ៊ួទីនួជាប្រចាំ ឬភ្លើងប្រចណ្ឌផងដែរ ។

ករណីធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការខ្លឹម ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

កម្លាំងសមត្ថកិច្ចសហការស្ថាប័នជំនាញពាក់ព័ន្ធចុះផ្ទាល់បានឲ្យដឹងថា ជនសង្ស័យដៃដល់ជាឃាត.កឈ្មោះ វ៉ាត សារួន ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..សង្កាត់កើតហេតុ ចំណែកស្រ្តីជាប្រពន្ធ(ស្លាប់)ឈ្មោះ សាំង ហុន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នា ។

ប្រភពដដែលបន្តទៀតថា តាមការស្រាវជ្រាវជុំវិញកន្លែងកើត ជនសង្ស័យដៃដល់ និងប្រពន្ធជាជនរងគ្រោះ គេសង្កេតល្អុកល្ពឺនជាមួយគ្នាណាស់ គ្រាន់តែពួកគាត់ស្រវឹងអ៊ួទីនួជាប្រចាំទាំងពីនាក់ ម្យ៉ាងទំនាស់ពាក្យសម្ដីគ្នាជាប្រចាំផងដែរ ប៉ុន្តែមិនដឹងជាយ៉ាងមុិចបានជាតាជាប្ដីទាញកាំបិតចុងស្រួចចំនួន២កាំបិត បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ ។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យដៃដល់ជាឃាត.ក(ប្ដី)សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នាំយកទៅបន្តនីតិវិធី ៕

 

 

Loading...